យោងតាមទូរទស្សន៍អ៊ីរ៉ាក់បានអោយដឹងថាក្រុមបាតុករមួយចំនួនធំត្រូវបានគេរាយការណ៍ថាបានចូលទៅក្នុងទីលាន Tahrir នារដ្ឋធានីបាដាដ ខណៈដែលការតវ៉ានៅតែបន្តកើតមាននៅក្នុងប្រទេសនេះ។ បាតុកម្មដែលចាប់ផ្តើមកើតមានឡើងកាលពីដើមខែតុលាបានបន្តហ៊ុមព័ទ្ធតំបន់ជាច្រើននៃរដ្ឋធានីបាដាដ និងភាគខាងត្បូងដែលជាហេតុធ្វើឱ្យនាយករដ្ឋមន្រ្តី Abdul Mahdi ចុះចេញពីតំណែង ។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះអ្នកនយោបាយកំពុងពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលថ្មី នេះបើយោងតាមប្រភពពីសមាជិកសភា អ្នកនយោបាយ និងគណៈកម្មាធិការច្បាប់របស់ប្រទេសនេះដែលពួកគេកំពុងពិភាក្សាគ្នាអំពីច្បាប់ជុំវិញការបោះឆ្នោតថ្មី៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩