ប្រទេសក្រិកបណ្តេញឯកអគ្គរដ្ឋទូតលីប៊ីចេញពីកិច្ចព្រមព្រៀងដែនសមុទ្រតួកគី – លីប៊ី

0

ប្រទេសក្រិកកំពុងបណ្តេញឯកអគ្គរដ្ឋទូតលីប៊ីប្រចាំនៅប្រទេសនេះដោយខឹងនឹងកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខានៅថ្ងៃទី ២៧ ខែវិច្ឆិការវាងលីប៊ី និងតួកគីធ្វើផែនទីព្រំដែនសមុទ្ររវាងប្រទេសទាំងពីរនៅជិតកោះក្រេត។

រដ្ឋមន្រ្តីក្រសួងការបរទេសក្រិកលោក Nikos Dendias ប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថាលោក Mohamed Younis AB Menfi មានពេល ៧២ ម៉ោងដើម្បីចាកចេញពីប្រទេសនេះ។ លោក Dendias និយាយថាកិច្ចព្រមព្រៀងរវាងប្រទេសតួកគី និងលីប៊ីគឺជាការរំលោភបំពានដោយឥតលាក់លៀមចំពោះច្បាប់អន្តរជាតិ។

ទីក្រុងអង់ការ៉ាកំពុងគាំទ្ររដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី។ កិច្ចព្រមព្រៀងស្តីពីព្រំដែនសមុទ្រនៅសមុទ្រមេឌីទែរ៉ាណេរវាងរដ្ឋាភិបាលតួកគី និងលីប៊ីអាចធ្វើឱ្យមានភាពស្មុគស្មាញដល់វិវាទជុំវិញការរុករកថាមពលនៅភាគខាងកើតមេឌីទែរ៉ាណេដែលការខួងរបស់ប្រទេតួកគីធ្វើឱ្យក្រិក ស៊ីប អាតែន និងសហភាពអឺរ៉ុបខឹងសម្បារផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៦ ខែធ្នូ ឆ្នាំ  ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here