បាតុករនិងប៉ូលិសបារាំងប៉ះទង្គិចគ្នានៅពេលដែលបាតុកម្មប្រែទៅជាកុបកម្ម

0

ប៉ូលិសនិងបាតុករបានប៉ះទង្គិចគ្នានៅក្នុងប្រទេសបារាំងចំពេលមានការធ្វើកូដកម្មជាទូទៅរបស់សហជីពកម្មករប្រឆាំងនឹងការធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍។ មនុស្សរាប់សិបនាក់ត្រូវចាប់ខ្លួននៅប៉ារីស ខណៈដែលមនុស្សជាងមួយលាននាក់ដើរក្បួនទូទាំងប្រទេស។ រូបភាពពីទីក្រុងប៉ារីសបង្ហាញពីក្រុមអ្នកតវ៉ាគប់វត្ថុជាច្រើនទៅលើប៉ូលិស ហើយមន្រ្តីប៉ូលីសកុបកម្មក៏ធ្វើការឆ្លើយតបវិញផងដែរ។

នៅពេលដែលមានអណ្តាតភ្លើងឆាបឆេះនៅពេលយប់ វាក៏មានសំឡេងផ្ទុះគ្រាប់បែកដៃគួរឱ្យភ្ញាក់ផ្អើលផងដែរ។ វាក៏មានអ្វីដែលហាក់ដូចជាការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកថែមទៀត។ សេចក្តីរាយការណ៍ពីទូទាំងប្រទេសបារាំងក្នុងអំឡុងពេលថ្ងៃនិយាយអំពីអំពើហឹង្សាជាបន្តបន្ទាប់ជាច្រើន ហើយនៅខាងក្រៅនៃការតវ៉ានេះរួមមានការវាយបំបែកកញ្ចក់បង្អួចហាង និងកាមេរ៉ាសុវត្ថិភាព និងការដុតកង់ជាច្រើនថែមទៀត។

ហ្វូងមនុស្សដ៏ច្រើនកុះករចេញមុខតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីប្រឆាំងនឹងសំណើរបស់រដ្ឋាភិបាលរបស់ប្រធានាធិបតី Emmanuel Macronដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធប្រាក់សោធននិវត្តន៍បារាំង។សហជីព CGTនិយាយថាមនុស្សប្រមាណ ១ លាន ៥ សែននាក់ដើរក្បួនគាំទ្រការតវ៉ាខណៈការប៉ាន់ស្មានរបស់ក្រសួងមហាផ្ទៃមាននិយាយចំនួនតែ ៧០០.០០០ នាក់ប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយការតវ៉ានេះធ្វើឱ្យមានការធ្វើបាតុកម្ម ‘Yellow Vests’ ប្រចាំសប្តាហ៍កើតឡើងនៅរៀងរាល់ថ្ងៃសៅរ៍អស់រយៈពេលជាងមួយឆ្នាំមកហើយ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here