យ៉ាងហោចណាស់មនុស្ស ៤៣ នាក់ត្រូវសម្លាប់ដោយសារគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅអាគាររោងចក្រមួយក្នុងទីក្រុងញូវដែលី

0

មនុស្សជិត ៥០ នាក់ត្រូវសម្លាប់បន្ទាប់ពីមានអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែងនៅទីក្រុងញូវដែលីខណៈកម្មករជាច្រើននាក់នៅខាងក្នុងអគារដែលកំពុងឆេះនេះ។ អង្គភាពពន្លត់អគ្គិភ័យជាច្រើនប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យនេះ។ អគ្គិភ័យនេះឆាបឆេះនៅព្រឹកព្រលឹមថ្ងៃអាទិត្យនៅម៉ោងប្រហែល ៥ និង ៣០ នាទីព្រឹកនៅពេលដែលកម្មកររាប់សិបនាក់កំពុងដេកនៅខាងក្នុងអគាររោងចក្រនៅតំបន់អាណាចាម៉ាន់ឌី (Aanaj Mandi )ក្បែរទីប្រជុំជនញូវដែលី។ អគ្គិភ័យរាលដាលយ៉ាងលឿនឆ្លងកាត់អាគារដែលបណ្តាលឲ្យកម្មករជាច្រើនថប់ផ្សែង និងអណ្តាតភ្លើង។

កាសែត Times of India ដកស្រង់សំដីលោកអគ្គនាយករងអគ្គិភ័យលោក Sunil Choudhary មានប្រសាសន៍ថា“ អគ្គិភ័យបានឆាបឆេះនៅក្នុងដីឡូតិ៍ ៦០០ ហ្វីតការ៉េ។ វាងងឹតណាស់នៅខាងក្នុង។” អគារនេះមានទីតាំងស្ថិតនៅក្នុងតំបន់ដែលមានមនុស្សច្រើនកុះករនៃទីផ្សារលក់គ្រាប់ធញ្ញជាតិ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថាការឆាបឆេះនេះអាចមានប្រភពចេញពីអង្គភាពផលិតកាបូបនៃអ្វីដែលរបាយការណ៍ខ្លះបញ្ជាក់ថារោងចក្រនេះមិនបំពាក់ដោយឧបករណ៍ពន្លត់អគ្គីភ័យនោះទេ។ មនុស្សប្រហែល ៥០ នាក់ត្រូវគេជួយសង្គ្រោះចេញពីអាគារហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យផ្សេងៗ។ ទោះយ៉ាងណាក៏ដោយ ភាគច្រើននៃពួកគេត្រូវស្លាប់ដោយសារការរងរបួសហើយចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើងផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here