ប្រទេសជប៉ុនកំពុងរៀបចំដំណើរទស្សនកិច្ចដោយលោករូហានីដែលចង់ដើរតួនាទីក្នុងការដោះស្រាយភាពជាប់គាំងនុយក្លេអ៊ែរអ៊ីរ៉ង់

0

នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេនិយាយកាលពីថ្ងៃចន្ទថាប្រទេសរបស់លោកកំពុងរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់ហាសាន់រូហានី ពីព្រោះវាចង់ដើរតួនាទីកាន់តែធំក្នុងការដោះស្រាយភាពជាប់គាំងនុយក្លេអ៊ែររវាងតេអេរ៉ង់ និងវ៉ាស៊ីនតោននិងដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈឹមបូព៌ា។

លោកអាបេនិយាយថាជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកដែលមានទំនាក់ទំនងមិត្តភាពជាមួយអ៊ីរ៉ង់ព្យាយាមធ្វើជាអ្នកសម្របសម្រួលរវាងក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ដែលជាតួនាទីដែលសហគមន៍អន្តរជាតិរំពឹងទុក។ទីភ្នាក់ងារព័ត៌មាន AP និយាយថាលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចនេះទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាវាត្រូវរៀបចំឡើងនៅចុងខែនេះមុន រឺបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោករូហានីទៅប្រទេសម៉ាឡេស៊ីដើម្បីចូលរួមសន្និសីទមេដឹកនាំអ៊ីស្លាម។

លោកអាបេដែលបង្កើតចំណងមិត្តភាពជាមួយលោកត្រាំធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់កាលពីខែមិថុនាក្នុងកិច្ចប្រឹងប្រែងដែលមិនទទួលបានជោគជ័យដើម្បីលើកទឹកចិត្តអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកឱ្យធ្វើការចរចាដើម្បីកាត់បន្ថយភាពតានតឹង៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here