ពូទីនសប្បាយចិត្តជាមួយនឹងលទ្ធផលនៃកិច្ចប្រជុំកំពូលប៉ារីស

0

នៅក្នុងសេចក្តីអត្ថាធិប្បាយខ្លីមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនមានប្រសាសន៍ថា លោកសប្បាយចិត្តជាមួយនឹងលទ្ធផលនៃកិច្ចប្រជុំកំពូលណ័រឌីយ៉ា៤ នៅទីក្រុងប៉ារីស និងការប្រជុំពីមួយទល់មុខលើកដំបូងរបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីម៉ាយ ហ្សេលេនស្គី(Volodymyr Zelensky)។ លោកពូទីនធ្វើសេចក្តីអត្ថា

ធិប្បាយក្រោយពីលោកជួបជជែកជាមួយលោកហ្សេលេនស្គីហើយកិច្ចប្រជុំទ្វេភាគីចាប់ផ្តើមក្រោយពីមានកិច្ចពិភាក្សាតុមូលជាមួយមេដឹកនាំបារាំង និងអាឡឺម៉ង់។ មេដឹកនាំទាំងបួននឹង ប្រជុំគ្នានាវេលាអាហារពេលល្ងាចដែលត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃកិច្ចពិភាក្សាមុនពេលធ្វើសេចក្តីថ្លែងការណ៍រួមមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។ កិច្ចប្រជុំកំពូលទីក្រុងប៉ារីសគឺជាព្រឹត្តិការណ៍ប្រធានាធិបតីណ័រឌុយឌីចំនួនបួនលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ជាមួយនឹងក្តីសង្ឃឹមយ៉ាងខ្ពស់ថា វានឹងក្លាយជាចំណុចរបត់មួយនៃដំណោះស្រាយជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here