ប្រទេសទួរគីអាចបញ្ជូនកងទ័ពទៅប្រទេសលីប៊ីប្រសិនបើមានការស្នើសុំ

0

ប្រធានាធិបតីលោករ៉េស៊ីបត៉ាយយ៉ីបអឺដូហ្គានមានប្រសាសន៍នៅថ្ងៃអង្គារថា ប្រទេសទួរគីអាចពង្រាយកងទ័ពនៅក្នុងប្រទេសលីប៊ីប្រសិនបើរដ្ឋាភិបាលនៅទីក្រុងទ្រីប៉ូលីស្នើសុំការគាំទ្របែបនោះ។ លោកបញ្ចេញមតិនៅរយៈពេលប៉ុន្មានសប្តាហ៍ក្រោយពីប្រទេសទួរគីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខ និងយោធាក៏ដូចជាកិច្ចព្រមព្រៀងព្រំដែនសមុទ្រដ៏ចម្រូងចម្រាសជាមួយរដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលីរបស់ប្រទេសលីប៊ី។ រដ្ឋាភិបាលដឹកនាំដោយលោកហ្វាយសារ៉ាចគ្រប់គ្រងផ្នែកខ្លះនៅភាគខាងលិចនៃប្រទេស។ ភ្នាក់ងារព័ត៌មាន AP ស្រង់ប្រសាសន៍លោកអឺដូហ្គានថា “ប្រសិនបើប្រទេសលីប៊ីធ្វើសំណើយើងនឹងបញ្ជូនកងទ័ពគ្រប់ចំនួន” ។ លោកប្រាប់និស្សិតសាកលវិទ្យាល័យក្នុងអំឡុងពេលមានកិច្ចប្រជុំក្រុងថា “ក្រោយពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខពុំមានបញ្ហាអ្វីនោះទេ”។ កិច្ចព្រមព្រៀងជាមួយប្រទេសទួរគីធ្វើឱ្យសមាជិកសភាលីប៊ីខឹងសម្បាយ៉ាងខ្លាំងដែលមានមូលដ្ឋាននៅភាគខាងកើត និងមានលក្ខណៈដូចកងទ័ពជាតិលីប៊ីដែលដឹកនាំដោយឧត្តមសេនីយ៍លោកកាលីហ្វា ហាហ្វថា។ លោកអឺដូហ្គានបន្ថែមថា “លោកសារ៉ាច គឺជាមនុស្សម្នាក់ដែលគេទទួលស្គាល់ហើយគាត់គឺជាមនុស្សម្នាកដែលយើងគេចាត់ទុកថាជាមិត្តរួមការងាររបស់យើង” ។

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here