កាមេរ៉ាសុវត្ថិភាពបង្ហាញថាលោកវេជ្ជបណ្ឌិត Nakamura ត្រូវជនល្មើសយ៉ាងតិចណាស់៩នាក់ធ្វើឃាត

0

អង្គការក្រៅរដ្ឋាភិបាលមួយ “Pesha World Association” (លេខាធិការដ្ឋានទីក្រុង Fukuoka) ដែល បានធ្វើការលើជំនួយមនុស្សធម៌នៅ Jalalabad ភាគខាងកើតប្រទេសអាហ្គានីស្ថាន លោកវេជ្ជបណ្ឌិត Tetsu Nakamura (អាយុ ៧៣ ឆ្នាំ) ត្រូវបានគេបាញ់សម្លាប់។ យ៉ាងតិចណាស់មានជនល្មើសដល់ទៅ ៩នាក់បើយោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព។ អាជ្ញាធរសន្តិសុខកំពុងតាមរកឧក្រិដ្ឋជនដោយផ្អែកលើ ផ្លាកលេខរថយន្ត។

កាមេរ៉ាសុវត្ថិភាពមួយត្រូវបានតំឡើងនៅតាមបណ្តោយក្បែរកន្លែងកើតហេតុ។ ស្ថានីយ៍ទូរទស្សន៍ក្នុង ស្រុកដែលទទួលបានវីដេអូបានផ្តល់ឱ្យកាសែត Asahi Shinbun។

ទោះបីជាកន្លែងបាញ់ប្រហារមិនត្រូវបានបង្ហាញនៅក្នុងវីដេអូក៏ដោយបន្ទាប់ពីអ្នកស្រុករត់ចេញពី កន្លែងនោះគេអាចឃើញបុរសទាំង ៨ នាក់ស្លៀកសម្លៀកបំពាក់ស និងខ្មៅដែលហាក់ដូចជាកំពុង វាយប្រហារក្រុមឧក្រិដ្ឋជនដែលចាកចេញពីកន្លែងនោះនៅពេលភ្លាមៗនោះ។ ក្នុងនោះមានជនលើ្មស ៥ នាក់ឡើងជិះលើរថយន្ដពណ៌សដែលចតនៅតាមចិញ្ចើមផ្លូវ ហើយ ៣នាក់ទៀតឡើងជិះលើរថយន្ដ សដែលបើកមកដើម្បីឃាត់រថយន្ដរបស់លោក Nakamura ហើយបើកក្នុងទិសដៅស្របគ្នា។ រួមទាំង អ្នកបើកបររថយន្តនេះថែមទៀត ជនល្មើសមានចំនួនសរុប ៩ នាក់៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី១០ ខែឆ្នូ​ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here