ការបាញ់ប្រហារនៅមន្ទីរពេទ្យឆែកធ្វើឲ្យមនុស្សយ៉ាងតិច ៦នាក់ស្លាប់

0

មនុស្សចំនួន ៦នាក់ស្លាប់ក្នុងហេតុការណ៍ការបាញ់ប្រហារនៅមន្ទីរពេទ្យមួយនៅទីក្រុងអូស្ត្រាវ៉ា (Ostrava) សាធារណរដ្ឋឆែក។ ប៉ូលិសកំពុងតាមប្រមាញ់ជនដៃដល់ដែលជាប់សង្ស័យបង្កភាពអសន្តិសុខនៅកន្លែងផ្សេងទៀត។ ការបាញ់ប្រហារកើតឡើងនៅព្រឹកថ្ងៃអង្គារនៅមន្ទីរពេទ្យសាកលវិទ្យាល័យអូស្ត្រាវ៉ាភាគឥសាននៃប្រទេស។ ដំបូងប៉ូលិសឆែកនិយាយថា មានមនុស្សចំនួន ៤នាក់ស្លាប់ និងមនុស្សចំនួន ២នាក់ទៀតផ្សេងទៀតរងរបួសធ្ងន់។ គេរាយការណ៍ថា ការបាញ់សម្លាប់នេះកើតឡើងនៅក្នុងបន្ទប់មន្ទីរពេទ្យ។ សាកលវិទ្យាល័យបច្ចេកទេសអូស្តាត្រាដែលជាម្ចាស់មន្ទីរពេទ្យនិយាយថា ជនល្មើសពាក់អាវពណ៌ក្រហម។ ប៉ូលិសបញ្ចេញរូបថតរបស់ជនសង្ស័យដែលជាខ្មាន់កាំភ្លើងនៅលើបណ្តាញសង្គម Twitter ដោយស្នើសុំជំនួយសាធារណៈក្នុងការស្វែងរក ហើយបានព្រមានថាជនសង្ស័យជាមនុស្ស បង្កការគំរាមកំហែង។ បរិវេណសាកលវិទ្យាល័យត្រូវគេចាក់សោ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកជេន ហាម៉ាខេគមានប្រសាសន៍ថា អង្គភាពឆ្លើយតបរហ័ស និងឧទ្ធម្ភាគចក្រប៉ូលិសត្រូវគេដាក់ពង្រាយដើម្បីឆ្លើយតបនឹងភាពអាសន្ន។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរាយការណ៍ថា មន្ទីរពេទ្យនេះស្ថិតនៅក្រោមការឃ្លាំមើលពីមន្ត្រីប៉ូលិសប្រដាប់ដោយអាវុធ។ ប៉ូលិសថែមទាំងអះអាងផងដែរថា ពួកគេដាក់ពង្រាយកងទ័ពបន្ថែមទៅដល់គោលដៅដើម្បីពង្រឹងសន្តិសុខ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here