អតីតមន្រ្តីរដ្ឋាភិបាលម៉ិចស៊ិកូដែលទទួលសំណូកពីក្រុមដែលដឹកនាំដោយ ‘El Chapo’ត្រូវចាប់ខ្លួននៅសហរដ្ឋអាមេរិក

0

អតីតមន្រ្តីរដ្ឋាភិបាលម៉ិចស៊ិកូម្នាក់ត្រូវចាប់ខ្លួនពីបទចោទប្រកាន់ថាគាត់អនុញ្ញាតអោយក្រុម Sinaloa ដែលដឹកនាំដោយ Joaquín ‘El Chapo’ Guzmán បន្តប្រតិបត្តិការជាថ្នូរនឹងប្រាក់សំណូករាប់លានដុល្លារ។ រដ្ឋអាជ្ញាសហព័ន្ធក្នុងតំបន់ Brooklyn និយាយថាលោក Genaro Garcia Luna ត្រូវចាប់ខ្លួននៅទីក្រុង Dallas រដ្ឋ Texas កាលពីថ្ងៃច័ន្ទ។ លោក Garcia បម្រើការជាលេខាធិការសន្តិសុខសាធារណៈរបស់ម៉ិកស៊ិកូនៅចន្លោះឆ្នាំ ២០០៦ និង ២០១២ ។

អតីតមន្ត្រីជាន់ខ្ពស់រូបនេះត្រូវចោទប្រកាន់ពីបទសមគំនិតជួញដូរគ្រឿងញៀនកូកាអ៊ីនចំនួន ៣ ករណីនិងការចោទប្រកាន់មួយករណីពីបទក្លែងបន្លំនេះបើយោងតាមការចោទប្រកាន់ដែលមិនបង្ហាញនៅថ្ងៃអង្គារនេះនៅក្នុងតុលាការ Brooklyn។

គាត់ត្រូវគេចោទប្រកាន់ពីបទទទួលសំណូកពីក្រុមនេះជាថ្នូរនឹងការផ្តល់ការការពារដល់សមាជិករបស់ខ្លួនខណៈពេលដែលគាត់កំពុងបម្រើនៅក្រោមប្រធានាធិបតីFelípeCalderónដែលធ្វើសង្គ្រាមបង្ហូរឈាមប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននោះ។ គេជឿថា លោក Garcia គឺជាមន្រ្តីជាន់ខ្ពស់ម៉ិកស៊ិកូដែលត្រូវចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅសហរដ្ឋអាមេរិកផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here