ផ្លូវហាយវ៉េអន្តរជាតិពីហាសាកាទៅអាឡិបប៉ូបើកដំណើរការឡើងវិញក្រោយពីពង្រាយទ័ពរួច

0

ផ្លូវហាយវ៉េអន្តរជាតិក្រុងហាសាកាទៅទីក្រុងអាឡិបប៉ូត្រូវគេបើកអោយចរាចរឡើងវិញក្រោយពីអង្គភាពកងទ័ពអារ៉ាប់ស៊ីរីបញ្ចប់ការពង្រាយកម្លាំងតាមទីតាំងរបស់ខ្លួន។ នៅថ្ងៃសុក្រអង្គភាពកងទ័ពអារ៉ាប់ស៊ីរីបង្កើតប៉ុស្តិ៍ថ្មីនៅចន្លោះផ្លូវហាយវ៉េអន្តរជាតិក្រុងហាសាកាទៅទីក្រុងអាឡិបប៉ូដែលជាផ្នែកមួយនៃកាតព្វកិច្ចជាតិរបស់ពួកគេដើម្បីប្រឈមមុខនឹងការឈ្លានពានរបស់កម្លាំងទួរគីនៅលើទឹកដីស៊ីរី និងដើម្បីការពារអ្នកស្រុក។ អង្គភាពកងទ័ពចាប់ផ្តើមដាក់ពង្រាយកម្លាំងតាមតំបន់នៅភាគខាងត្បូងដើម្បីធានាសុវត្ថិភាព និងការពារជនស៊ីវិលនៅតាមភូមិលើផ្លូវតាល់តាម័ររហូតដល់ផ្លូវអាលីយ៉ាស៊ីសូ ដោយនោះជាដំណាក់កាលដំបូងក្រោយមកពួកគេបន្តពង្រាយ និងពង្រឹងចំណុចរបស់ខ្លួនឆ្ពោះទៅព្រំប្រទល់រដ្ឋបាលនៃខេត្តអាល់រ៉ាក់ការហូតដល់ភូមិអាល់ថេវ៉ាហ្សាវី។ មហាវិថីពីក្រុងហាសាកាតភ្ជាប់ទៅកាន់ក្រុងអាឡិបប៉ូ រួចភ្ជាប់ទៅភាគខាងជើងប្រទេសទៅភាគខាងលិច ហើយវាព័ទ្ធជុំវិញទីប្រជុំជនអាល់យ៉ារូប្យាតាមព្រំប្រទល់ប្រទេសអ៊ីរ៉ាក់ ដោយឆ្លងកាត់តាមទីក្រុងហ្គាមស្ហី ក្រុងហាសាកា និងទីប្រជុំជនតាល់តាម័រនៅភាគពាយព្យរដ្ឋហាសាកាដើម្បីទៅដល់តំបន់អាយអៃអ៊ីសានៅជនបទក្នុងខេត្តរ៉ាចា និងបន្ទាប់មកតភ្ជាប់ទៅទីក្រុងម៉ានប៊ីជនៅភាគខាងជើងក្រុងអាឡិបប៉ូរហូតដល់ទីក្រុងអាឡិបប៉ូ៕

ប្រភពព័ត៌មាន SANA ផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here