ជនជាតិអ៊ីរ៉ាក់ស្វះស្វែងរកសន្តិសុខឡើងវិញក្នុងគ្រាមានចលាចល

0

ក្នុងរយៈពេលពីរខែកន្លងមកនេះក្រុមអ្នកតវ៉ាអ៊ីរ៉ាក់បានទាមទារអោយមានការលាលែងពីអ្វីដែលគេហៅថារដ្ឋាភិបាលពុករលួយ។ រហូតមកដល់ពេលនេះមានមនុស្សចំនួន៤៥០នាក់បានស្លាប់និងប្រមាណ២០,០០០នាក់រងរបួស។ ទីក្រុង Nasiriya ភាគខាងត្បូងបានជួបប្រទះនូវអំពើហិង្សាដ៏អាក្រក់បំផុត។ កាលពីសប្តាហ៍មុនឪពុករបស់លោក Fehim al-Tai អាយុ ៥៣ឆ្នាំត្រូវបានបាញ់សម្លាប់ដោយជនដៃដល់២នាក់ខណៈជិះម៉ូតូមួយគ្រឿងឆ្ពោះទៅតាមផ្លូវទៅផ្ទះរបស់គាត់។ គួរបញ្ជាក់ថាចាប់តាំងពីខែតុលាអ្នកតវ៉ាជាច្រើននាក់ទៀតត្រូវបានគេរកឃើញថាស្លាប់នៅតាមកន្លែងផ្សេងៗគ្នានៅក្នុងប្រទេស។ លើសពីនេះទៀតជនប្រដាប់អាវុធបានចាប់ជំរិតមនុស្សម្តងហើយម្តងទៀត ហើយនិងកាលពីថ្ងៃសុក្រសប្តាហ៍មុនសមាជិកក្រុមប្រឆាំងប្រហែល២០នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងរដ្ឋធានីបាដាដ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here