អ្នកបើកយន្តហោះ ២ នាក់ស្លាប់ដោយសារឧទ្ធម្ភាគចក្រយោធារុស្ស៊ីធ្លាក់ក្នុងបេសកកម្មហ្វឹកហាត់នៅពេលយប់

0

សមាជិកនាវិកពីរនាក់នៃឧទ្ធម្ភាគចក្រ Mi-28 ស្លាប់បន្ទាប់ពីឧទ្ធម្ភាគចក្រធ្លាក់ក្នុងពេលហោះហើរហ្វឹកហាត់នៅតំបន់ Krasnodar នៃប្រទេសរុស្ស៊ី។ មូលហេតុនៃការធ្លាក់កំពុងត្រូវស៊ើបអង្កេត ប៉ុន្តែហេតុការណ៍នេះកើតឡើងនៅពេលយប់ និងក្នុងអ័ព្ទក្រាស់។

ក្រសួងការពារជាតិរុស្ស៊ីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធដោយបញ្ជាក់ពីការធ្លាក់និងការស្លាប់របស់សមាជិកនាវិកទាំងពីរនេះថា “ នៅថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០១៩ វេលាម៉ោងប្រហែល 11:00 pm (ម៉ោងនៅទីក្រុងម៉ូស្គូ ឬម៉ោង 20:00 GMT) ឧទ្ធម្ភាគចក្រ Mi-28 ធ្លាក់នៅដែនដី Krasnodar នៅជិតអាកាសយានដ្ឋាន Korenovsk ក្នុងកំឡុងពេលហោះហើរហ្វឹកហាត់មួយដែលធ្វើឡើងនៅពេលយប់ក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាក”។ ពួកគទាំងពីរនាក់នេះត្រូវគេស្គាល់ថាជាមេដឹកនាំក្រុមរណសិរ្សគឺលោក Ruslan Kushnirenko និងអនុប្រធានផ្នែកបណ្តុះបណ្តាលលោក Aleksandr Sklyankin ។

បំណែកនៃឧទ្ធម្ភាគចក្រត្រូវគេរកឃើញចម្ងាយប្រមាណ ២,៥ គីឡូម៉ែត្រពីអាកាសយានដ្ឋាននេះ។ វាមិនមានគ្រាប់កាំភ្លើងនៅលើយន្តហោះនេះទេ។ Mi-28 ‘Night Hunter ត្រូវគេស្គាល់ថាជា“ Havoc” ក្នុងនាមត្រកូលរបស់ណាតូដែលជាឧទ្ធម្ភាគចក្រវាយប្រហារស្រដៀងទៅនឹង Apache របស់សហរដ្ឋអាមេរិកផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here