ទាហានជាច្រើននាក់ត្រូវសម្លាប់នៅក្នុងការវាយប្រហារលើមូលដ្ឋានយោធានៅនីហ្សេរីយ៉ា

0

បើយោងតាមមន្ត្រីនៅក្នុងការវាយប្រហារដ៏អាក្រក់បំផុតទៅលើយោធារបស់ប្រទេសនីហ្សេរីយ៉ាអស់រយៈពេលជាច្រើនឆ្នាំបញ្ជាក់ថា យ៉ាងហោចណាស់មានទាហានចំនួន ៧០ នាក់ត្រូវសម្លាប់នៅក្នុងការវាយប្រហារលើជំរុំយោធាមួយនៅ Inatesជិតព្រំដែនប្រទេសម៉ាលី។

វាមិនច្បាស់ទេថាអ្នកណាជាអ្នកវាយប្រហារប៉ុន្តែអ្នកប្រយុទ្ធឥស្លាមនិយមទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាម (IS អតីត ISIS) និងអាល់កៃដាធ្វើការវាយប្រហារធំៗជាច្រើននៅទូទាំងតំបន់អស់រយៈពេលជាច្រើនឆ្នាំជាពិសេសនៅតំបន់កណ្តាល និងភាគខាងជើងនៃប្រទេសម៉ាលីនេះ។

កាលពីខែមុននេះ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមសម្លាប់ទាហានម៉ាលីរាប់សិបនាក់នៅឯប៉ុស្តិ៍យោធាក្នុងការវាយប្រហារមួយក្នុងចំណោមការវាយប្រហារដ៏សាហាវបំផុតរបស់ពួកគេ។ នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយនៅចុងខែវិច្ឆិកាទាហានបារាំង ១៣ នាក់ត្រូវសម្លាប់នៅពេលឧទ្ធម្ភាគចក្រ ២ គ្រឿងបានបុកគ្នាអំឡុងការវាយឆ្មក់លើពួកជីហាតនៅប្រទេសម៉ាលីនេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here