ប្រទេសម៉ិកស៊ិកនិយាយថាការឃ្លាំមើលស្ថានទូតនៅប្រទេសបូលីវីធូរស្បើយវិញបន្ទាប់ពីមានពាក្យបណ្តឹងរបស់រដ្ឋាភិបាល

0

ប្រធានាធិបតី Andres Manuel Lopez Obrador និយាយនៅថ្ងៃអង្គារនេះថាការឃ្លាំមើលហួសកំរិតនៃទីតាំងការទូតរបស់ម៉ិកស៊ិកនៅប្រទេសបូលីវីបានធូរស្រាលចាប់តាំងពីរដ្ឋាភិបាលរបស់លោកចេញបណ្តឹងអំពីរឿងនេះមួយថ្ងៃមុននេះ។

ប្រទេសម៉ិកស៊ិកកាលពីថ្ងៃច័ន្ទនេះចោទប្រកាន់ប្រទេសបូលីវីពីបទបំភិតបំភ័យអ្នកការទូតរបស់ខ្លួននៅឡាប៉ាសបន្ទាប់ពីមានភាពរំជើបរំជួលក្នុងទំនាក់ទំនងចាប់តាំងពីលោក Lopez Obrador សម្រេចចិត្តកាលពីខែមុនដើម្បីផ្តល់សិទ្ធិជ្រកកោននយោបាយដល់អតីតប្រធានាធិបតីបូលីវីលោក Evo Morales ។ ក្រសួងការបរទេសម៉ិចស៊ិកបញ្ជាក់ថាមានការឃ្លាំមើលហួសហេតុនៃលំនៅដ្ឋានរបស់ឯកអគ្គរដ្ឋទូតម៉ិកស៊ិក និងស្ថានទូតម៉ិចស៊ិកនៅបូលីវីដោយបុគ្គលិកស៊ើបការណ៍សម្ងាត់ និងបុគ្គលិកសន្តិសុខប្រទេសបូលីវីប្រមាណ ១៥០ នាក់។

លោក Lopez Obrador និយាយនៅថ្ងៃអង្គារនេះថាស្ថានភាពនៃការឃ្លាំមើលយ៉ាងខ្លាំងទៅលើស្ថានទូតរបស់យើងនៅប្រទេសបូលីវីបានធូរស្បើយគួរឱ្យកត់សម្គាល់។ ប្រទេសបូលីវីផ្លាស់ប្តូរទៅខាងស្តាំចាប់តាំងពី Morales លាលែងពីតំណែងក្នុងខែវិច្ឆិកា។ បច្ចុប្បន្នប្រទេសនេះត្រូវគ្រប់គ្រងដោយប្រធានាធិបតីបណ្តោះអាសន្ន Jeanine Anezអតីតសមាជិកព្រឹទ្ធសភាអភិរក្សនិយម និងជាគូប្រជែងរបស់លោក Morales ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here