ប្រទេសអារ៉ាប់ប៊ីសោឌី និងប្រទេសគុយវ៉ែតបញ្ចប់ជម្លោះលើតំបន់ប្រេងរួមគ្នា

0

ប្រទេសអារ៉ាប៊ីសោឌី និងប្រទេសគុយវ៉ែតបញ្ចប់ជម្លោះរយៈពេលជិត ៥ឆ្នាំជុំវិញបញ្ហានៅតំបន់ប្រេងរួមគ្នា និងយល់ព្រមបន្តផលិតប្រេងនៅតំបន់នោះ។ ពួកគេសង្កត់ធ្ងន់ថា កត្តានេះនឹងមិនផ្លាស់ប្តូរការប្តេជ្ញាចិត្តរបស់ក្រុម OPEC ក្នុងការកាត់បន្ថយផលិតកម្មប្រេងឆៅឡើយ។ គេរាយការណ៍ថា មានការបូមប្រេងឆៅប្រហែលជា ៣០០,០០០បារ៉ែលក្នុងមួយថ្ងៃចេញពីតំបន់នោះមុនពេលមានជម្លោះបញ្ឈប់ផលិតនៅដើមឆ្នាំ២០១៥។ តំបន់ជម្លោះមានទីតាំងស្ថិតនៅចន្លោះព្រំដែនប្រទេសទាំងពីរអាចផលិតប្រេងបានរហូតដល់កន្លះលានបារ៉ែលក្នុងមួយថ្ងៃ។ ប្រទេសសម្ព័ន្ធមិត្តអារ៉ាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងទីក្រុងគុយវ៉ែតនៅថ្ងៃអង្គារ។ ភ្នាក់ងារព័ត៌មានរាយការណ៍ថា រដ្ឋមន្រ្តីថាមពលអារ៉ាប៊ីសោឌីព្រះអង្គម្ចាស់អាបដុលឡាហ្ស៊ីស ប៊ីន សាលម៉ាន( Abdulaziz bin Salman) ចំណាយពេលប៉ុន្មានឆ្នាំកន្លងមកនេះក្នុងការដោះស្រាយបញ្ហាជម្លោះសាធារណៈដ៏កម្ររវាងព្រះរាជាណាចក្រ និងប្រទេសជិតខាងរបស់ខ្លួន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here