ឥណ្ឌាបញ្ជាដកទ័ពចំនួន ៧,០០០នាក់ដែលបញ្ជូនទៅកាស្មៀរ

0

កម្លាំងទ័ពច្រើនជាង ៧០០០នាក់ដែលពង្រាយនៅតំបន់កាស្មៀកំពុងវិលត្រឡប់ទៅកាន់មូល ដ្ឋានអចិន្រ្តៃយ៍របស់ពួកគេវិញដោយសារតែស្ថានភាពសន្តិសុខមានលក្ខណៈប្រសើរឡើង។ ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌារាយការណ៍ថា កងពលចំនួន ៧២មកពីសាខាយោធាជាច្រើនត្រូវគេបញ្ជាឱ្យចាកចេញពីតំបន់កាស្មៀរវិញនៅថ្ងៃច័ន្ទ។ កងពលនីមួយៗមានមនុស្ស ១០០នាក់។ ការសម្រេចចិត្តកាត់បន្ថយវត្តមានទ័ពនៅក្នុងតំបន់មូស្លីមធ្វើឡើងនៅពេលដែលរដ្ឋាភិបាលទីក្រុងញូវដែលីវាយតម្លៃលើស្ថានភាពសន្តិសុខនៅទីនោះថាមានសុវត្ថិភាព។កងពលទាំងនោះមានប្រភពចេញពីកម្លាំងប៉ូលិសបម្រុងកណ្តាល (CRPF)  កម្លាំងសន្តិសុខតាមព្រំដែន (BSF)  ប៉ូលិសព្រំដែនឥណ្ឌូ – ទីបេ (ITBP)​  កម្លាំងសន្តិសុខឧស្សាហកម្មកណ្តាល (CISF) និងក្រុមសាសស្ហាត្រាសេម៉ាបាល (SSB)។ កម្លាំងទាំងនោះត្រូវគេបញ្ជូនទៅជ្រលងភ្នំកាស្មៀរនៅដើមឆ្នាំដែលនោះជាកត្តាធ្វើឱ្យចំនួនទ័ពកើនឡើងចំនួន ៤៣.០០០នាក់។

ការប្រមូលកម្លាំងទ័ពធ្វើឡើងនៅពេលដែលរដ្ឋាភិបាលកណ្តាលភ័យខ្លាចពីកំណើនអំពើហឹង្សាក្រោយពីលោកបានលុបចោលសិទ្ធពិសេសរបស់តំបន់ចាមមួ និងតំបន់កាស្មៀរនៅក្នុងខែសីហា ហើយថែមទាំងបញ្ចូនកម្លាំងសន្តិសុខទៅពង្រាយនៅក្នុងតំបន់នោះដូចស្ថានភាពធ្លាប់កើតមាននៅទសវត្សឆ្នាំ១៩៩០។ ការដកកម្លាំងនៅសប្តាហ៍នេះធ្វើឡើង ក្រោយពីមានការដកកម្លាំងចំនួន ២០០០នាក់រួចមកហើយនៅដើមខែនេះ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here