រដ្ឋមន្រ្តីការបរទេសស៊ីរ៉ីប្រាប់ភ្នាក់ងារព័ត៌មានថា សហរដ្ឋអាមេរិកប្រើ ISIS ជាការបន្លំដើម្បីបំភិតបំភ័យអ្នកដទៃខណៈដែលសហរដ្ឋមេរិកគាំទ្រពួកគេដោយសម្ងាត់។ ទោះបីជាសហរដ្ឋអាមេរិកធ្លាប់លើកឡើងពីអំពើរព្រៃផ្សៃរបស់ឧទ្ទាមក្នុងប្រទេសស៊ីរីក៏ដោយ រដ្ឋាភិបាលស៊ីរីនៅតែបន្តចោទប្រកាន់លើសហរដ្ឋអាមេរិកពីបទបញ្ជាលើអ្នកប្រយុទ្ធអ៊ីស្លាមបរទេស ដរាបណាអាមេរិកនៅតែមានឆន្ទៈប្រឆាំងនឹងកម្លាំងដែលស្មោះត្រង់ជាមួយនឹងក្រុងដាម៉ាស។ ទីក្រុងវ៉ាស៊ីនតោនអះអាងថាការពង្រាយកម្លាំងទ័ពអាមេរិកនៅក្នុងប្រទេសស៊ីរីគឺដើម្បីបំផ្លាញក្រុមឧទ្ទាម IS ទោះបីជាមានការបញ្ជាក់ថា នៅតែមានវត្តមានឧទ្ទាមលើទឹកដីក្រោយពីសហរដ្ឋអាមេរិកធ្វើមានប្រតិបត្តិការរួចក៏ដោយ។ សហរដ្ឋអាមេរិកបញ្ចាក់ថា ប្រេងនៅភាគឥសាននៃប្រទេសស៊ីរីចាំបាច់ត្រូវតែមានសុវត្ថិភាពពីក្រុមជីហាដ។ នៅក្នុងការអនុវត្តជាក់ស្តែង សហរដ្ឋអាមេរិកជំទាស់ជាមួយរដ្ឋាភិបាលស៊ីរីដែលអន្តរជាតិទទួលស្គាល់លើការប្រើប្រាស់ធនធានជាតិរបស់ប្រទេសនេះ៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩