សកម្មជនប្រឆាំងរុស្ស៊ីលោក Aleksey Navalny បដិសេធរបាយការណ៍នៃការចាប់ខ្លួនរបស់លោកក្នុងអំឡុងពេលនៃការវាយឆ្មក់នៅទីស្នាក់ការកណ្តាលនៃមូលនិធិប្រឆាំងអំពើពុករលួយ (FBK) នៅទីក្រុងមូស្គូកាលពីថ្ងៃព្រហស្បតិ៍នេះ។ លោកស្រី Kira Yarmysh អ្នកនាំពាក្យរបស់គាត់ប្រាប់នៅមុននេះថាលោក Navalny ត្រូវឃុំខ្លួនដោយបង្ខំ និងត្រូវគេដឹកចេញទៅ។
ទោះយ៉ាងណាក្រោយមកលោក Navalny បញ្ជាក់ច្បាស់ថាគ្មាននរណាម្នាក់ត្រូវបានឃុំខ្លួននៅ FBK ឡើយ។ គេមិនទាន់ដឹងច្បាស់ថាហេតុអ្វីបានជាការស្វែងរកត្រូវចាប់ផ្តើមនោះទេ។ ទីភ្នាក់ងារអនុវត្តច្បាប់របស់រុស្ស៊ីមិនបានធ្វើការអត្ថាធិប្បាយអំពីការវាយឆ្មក់នោះទេរហូតមកដល់ពេលនេះ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩