យ៉ាងហោចណាស់មនុស្ស ៩ នាក់ស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ Bek Air jet នៅកាហ្សាក់ស្ថាន

0

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថាយន្ដហោះដឹកអ្នកដំណើរ Fokker 100ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Bek Air ធ្លាក់ចូលអគារកម្ពស់ ២ ជាន់ក្នុងអំឡុងពេលហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Almaty ។ យោងតាមទិន្នន័យបឋមមានអ្នករស់រានមានជីវិតច្រើននាក់ ប៉ុន្តែយ៉ាងហោចណាស់មានមនុស្ស ៩ នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់នេះ។

គណៈកម្មាធិការអាកាសចរណ៍ស៊ីវិលរបស់កាហ្សាក់ស្ថាននិយាយថាយន្ដហោះនេះធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីណឺរស៊ុលតង់ (Nur-Sultan) ប៉ុន្តែបាត់បង់កម្ពស់នៅពេលហោះឡើង និងបុករបងបេតុងមួយមុនពេលបុកអគារតូចមួយទៀត។ បំណែកនៃយន្ដហោះនេះ និងកម្ទេចកម្ទីផ្ទះធ្វើពីឥដ្ឋមួយនៅក្នុងរូបថតក៏ត្រូវគេចែកចាយលើបណ្តាញសង្គមផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here