៤៨៩នាក់ស្លាប់ចាប់តាំងពីក្រុមអ្នកតវ៉ានៅអ៊ីរ៉ាក់បានចាប់ផ្តើម

0

លោក Ali al-Bayati សមាជិកគណៈកម្មការជាន់ខ្ពស់អ៊ីរ៉ាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ថាចាប់តាំងពីការតវ៉ាបានចាប់​ផ្តើមនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែតុលាមកមានមុនមនុស្ស៤៨៩នាក់ត្រូវបានសម្លាប់ និងជាង២៧,០០០នាក់ផ្សេងទៀតរងរបួស។ លោកបានប្រាប់ឱ្យដឹងទៀតថាមនុស្ស២៨០៧នាក់ត្រូវបានចាប់ខ្លួនក្នុងពេលបាតុកម្ម ដោយភាគច្រើននៃពួកគេត្រូវបានដោះលែង ប៉ុន្តែអ្នកតវ៉ា១០៧នាក់នៅតែបន្តឃុំខ្លួនដដែល។ គួររលឹកថាការប្រមូលផ្តុំដ៏ក្តៅគគុកបានធ្វើឱ្យរញ្ជួយទីក្រុងអ៊ីរ៉ាក់អស់រយៈពេល៣ខែដោយធ្វើបាតុកម្មប្រឆាំងនឹងអំពើពុករលួយ សេវាកម្មមិនល្អ និងកង្វះការងារ។ ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យបញ្ចប់ប្រព័ន្ធនយោបាយដែលបានដាក់បន្ទាប់ពីការលុកលុយរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៣៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here