ប្រធានាធិបតី Abdelmadjid Tebboune ដែលទើបជាប់ឆ្នោតថ្មីធ្វើជាប្រធានកិច្ចប្រជុំដ៏កម្រមួយនៃស្ថាប័នសន្តិសុខកំពូលរបស់អាល់ហ្សេរីដើម្បីពិភាក្សាពីវិធានការណ៍ដែលអាចកើតឡើងបន្ទាប់ពីប្រទេសតួកគីគំរាមបញ្ជូនកងទ័ពទៅកាន់ប្រទេសលីប៊ីដែលនៅជិតខាងខ្លួននោះ។
ការិយាល័យប្រធានាធិបតីនិយាយកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមប្រឹក្សាសន្តិសុខជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ហើយពិភាក្សាអំពីស្ថានភាពនៅក្នុងតំបន់ជាពិសេសនៅតាមព្រំដែនជាមួយលីប៊ី និងម៉ាលី។ វាបានសម្រេចលើវិធានការថ្មដើម្បីជំរុញការការពារព្រំដែន និងទឹកដីជាតិរបស់យើង” ។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ក៏ប្រកាសបោះឆ្នោតសភាកាលពីដើមខែមករាលើការបញ្ជូនកងទ័ពទៅគាំទ្ររដ្ឋាភិបាលទ្រីប៉ូលីដែលត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិប្រឆាំងនឹងកងកម្លាំងរបស់បុរសខ្លាំង Khalifa Haftar ផងដែរ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩