ជនជាតិស៊ីរីជាប់ឃុំឃាំងនៅក្នុងពន្ធនាគារអ៊ីស្រាអែលសុហ្គី អាល ម៉ាក(Sudqi al-Maqt)ធ្វើការប្តេជ្ញាចិត្តបន្តការតស៊ូ និងប្រឈមមុខចំពោះការឈ្លានពានកាន់កាប់របស់អ៊ីស្រាអែលរហូតដល់លោកទទួលបានទឹកដីហ្គោឡិនមកឱ្យប្រទេសស៊ីរ៉ីកាន់កាប់វិញ។ នៅក្នុងអត្ថបទសារមួយផ្ញើទៅកាន់ក្រុមគ្រួសាររបស់គាត់នៅតំបន់ហ្គោឡិនរបស់ប្រទេសស៊ីរីនៅថ្ងៃបុណ្យណូអែល និងចូលឆ្នាំថ្មី លោកអាល ម៉ាករំលឹកឡើងវិញថា តំបន់ហ្គោឡិននឹងទទួលបានការរំដោះក្នុងពេលឆាប់ៗ ហើយវានឹងវិលមកជាស្រុករបស់ប្រទេសស៊ីរីវិញ។ គាត់ធ្វើការបដិសេធជាថ្មីចំពោះលក្ខខណ្ឌនៃការដោះលែងរបស់គាត់ ដែលជាកត្តាធ្វើឱ្យគាត់ឃ្លាតឆ្ងាយពីតំបន់ហ្គោឡិន ដោយលោកបដិសេធលើរាល់សកម្មភាព និងសម្ពាធពីអ៊ីស្រាអែល ដែលពួកគេធ្វើឡើងដើម្បីបំផ្លាញឆន្ទៈ និងការប្តេជ្ញាចិត្តរបស់លោក៕
ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃ០២ ខែមករា ឆ្នាំ២០២០