គេហទំព័រក្រុមប្រឆាំងថាយ៉ាងហោចណាស់មនុស្ស៦៣១នាក់ស្លាប់ក្នុងភាពចលាចលនៅអ៊ីរ៉ង់

0

គេហទំព័រប្រឆាំងមួយផ្សាយនៅថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់មានមនុស្ស៦៣១នាក់ត្រូវគេសម្លាប់នៅប្រទេសអ៊ីរ៉ង់អំឡុងពេលមានចលាចលប្រឆាំងផ្ទុះឡើងនៅក្នុងខែវិច្ឆិកា។ អ្នករាយការណ៍ប្រាប់ចំនួនអ្នកស្លាប់ខុសគ្នា ដោយភ្នាក់ងារសារព័ត៌មានផ្សាយថា អ្នកស្លាប់មានចំនួន ១៥០០នាក់ និងតួលេខរបស់អង្គការលើកលែងទោសអន្តរជាតិបង្ហាញថា មានចំនួនច្រើនជាង ៣០០ នាក់។ អ្នកយកព័ត៌មានទាំងពីរត្រូវអាជ្ញាធរអ៊ីរ៉ង់បណ្តេញចេញ។គេហទំព័រ Kaleme អ៊ីរ៉ង់រាយការណ៍ថា “យោងតាមរបាយការណ៍ផ្លូវការបង្ហាញថា មានមនុស្សយ៉ាងហោចណាស់ចំនួន ៦៣១ នាក់ត្រូវគេសម្លាប់ក្នុងកំឡុងពេលមានភាពចលាចល។ ពួកគេភាគច្រើនជាប្រជាជនដែលមានចំណូលទាប”។ ប្រជាជនអ៊ីរ៉ង់វ័យក្មេង និងវណ្ណៈកម្មករចំនួនរាប់រយនាក់ធ្វើដំណើរតាមដងផ្លូវនៅថ្ងៃទី១៥ខែវិច្ឆិកាដើម្បីតវ៉ានឹងការឡើងថ្លៃប្រេងឥន្ធនៈ។ ការតវ៉ាប្រែទៅជាចលនានយោបាយដោយក្រុមបាតុករដុតរូបមន្ត្រីជាន់ខ្ពស់ និងអំពាវនាវឲ្យមេដឹកនាំបព្វជិតចុះចេញពីតំណែង។ អង្គការលើកលែងទោសដែលមានមូលដ្ឋាននៅទីក្រុងឡុងនិយាយថា មានមនុស្សច្រើនជាង ៣០០នាក់ត្រូវគេសម្លាប់ និងមនុស្សចំនួនរាប់ពាន់នាក់ត្រូវគេចាប់ខ្លួន ក្រោយពីមានការបង្ក្រាបលើភាពវឹកវរនោះ ហើយមន្ត្រីអ៊ីរ៉ង់ស្តីបន្ទោសភាពចលាចលលើសត្រូវបរទេស។ អាជ្ញាធរអ៊ីរ៉ង់ដែលមិនទាន់បញ្ជាក់ប្រាប់ពីចំនួនអ្នកស្លាប់ច្រានចោលតួលេខរបស់អង្គការលើកលែងទោស និងរបាយការណ៍របស់ភ្នាក់ងារព័ត៌មានដែលផ្សាយថា មានមនុស្សចំនួន១.៥០០នាក់ត្រូវគេសម្លាប់ក្នុងរយៈពេលតិចជាងពីរសប្តាហ៍ក្រោយពីមានការតវ៉ាផ្ទុះឡើង។ ទីក្រុងតេរ៉ាននិយាយនៅខែធ្នូថា ក្រុមកុបកម្មមួយចំនួនត្រូវកងសន្តិសុខបាញ់សម្លាប់។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ជាមេដឹកនាំជាន់ខ្ពស់លោកអាយ៉ាតូឡាស់ អាលី ខាមេនីអះអាងថា ភាពចលាចលនេះគឺជាការសមគំនិតដ៏គ្រោះថ្នាក់បំផុត ដែលរៀបចំឡើងដោយសត្រូវរបស់ប្រទេសអ៊ីរ៉ង់៕

ប្រភពព័ត៌មានReuters ផ្សាយថ្ងៃទី០២ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here