ក្រសួងការបរទេសអារ៉ាប៊ីសោឌីលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយដោយភ្នាក់ងារសារព័ត៌មានផ្លូវការនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសអារ៉ាប៊ីសោឌីថ្កោលទោសចំពោះការវាយប្រហារនៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងបាកដាដ។ ក្រុមអ៊ីរ៉ាក់ទទួលបានការគាំទ្រពីអ៊ីរ៉ង់វាយលុកនៅតំបន់បរិវេណស្ថានទូតសហរដ្ឋអាមេរិករយៈពេលពីរថ្ងៃ។ ការវាយប្រហារដកថយទៅវិញនៅថ្ងៃពុធក្រោយពីទីក្រុងវ៉ាស៊ីនតោនបញ្ជូនកងទ័ពបន្ថែម និងគម្រាមសងសឹកប្រឆាំងនឹងទីក្រុងតេរ៉ាន។ ការប៉ះបោរកើតឡើងក្រោយពីមានការវាយឆ្មក់តាមអាកាសរបស់សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យប្រឆាំងនឹងមូលដ្ឋានទ័ពរបស់កងជីវពលខាថេបហេសបូឡា ដោយការវាយឆ្មក់នោះជាការសងសឹកចំពោះការវាយប្រហារមីស៊ីលសម្លាប់កងកម្លាំងសហរដ្ឋអាមេរិកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់នៅសប្តាហ៍មុន៕
ប្រភពព័ត៌មានReuters ផ្សាយឡើងវិញថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០