ចង់បំពុលសម្លាប់ប្រពន្ធប្រុសស្នេហ៍ដោយ Tapioca Milk Tea តែបែរជាសម្លាប់អ្នកផ្សេងដោយចៃដន្យ

0

បុរសមានភរិយារួចហើយ ក៏លួចមានស្រីកំណាត់ចិត្ត តែក៏បោះបង់ស្រីស្នេហ៍ខ្លួនចោលទៅវិញ ដោយ ក្តីប្រចណ្ឌស្រីស្នេហ៍ម្នាក់នេះបានផ្ញើតែទឹកដោះគោ Tapioca milk tea ទៅកន្លែងស្រ្តីជាភរិយាធ្វើការ ដើម្បីបំពុលសម្លាប់នាង តែបែរជាទៅជាសម្លាប់ស្ត្រីម្នាក់ផ្សេងទៀតនៅខេត្ត Taibin ភាគខាងជើង ប្រទេសវៀតណាមដោយចៃដន្យទៅវិញ។

យោងតាមកាសែតក្នុងស្រុក Toiche បានអោយដឹងថា ស្ត្រីសង្ស័យដែលមានអាយុ ២៥ ឆ្នាំ ត្រូវបាន ចាប់ខ្លួនកាលពីថ្ងៃទី ២៧ ខែធ្នូ ដោយមានគំរោងចង់សម្លាប់ប្រពន្ធរបស់ប្រុសស្នេហ៍ខ្លួនជាមួយនឹង សារធាតុពុល ដែលត្រូវបានរកឃើញថាជាសារធាតុ potassium cyanide ដែលនាងបានកម្មង់ទិញ តាមអ៊ីនធឺរណិត។ នៅដើមខែធ្នូ នាងបានទិញតែទឹកដោះគោចំនួន ៦កែវ ហើយបានដាក់សារធាតុ ពុលចូលទៅក្នុងតែទឹកដោះគោចំនួន ៤កែវ ហើយផ្ញើរទៅកាន់មន្ទីរពេទ្យ ដែលប្រពន្ធរបស់ប្រុសស្នេហ៍ ខ្លួនធ្វើការជាគិលានុបដ្ឋាយិកានោះ។ ប៉ុន្តែនៅពេលនោះភរិយារបស់ប្រុសស្នេហ៍ខ្លួនមិននៅ តែគិលានុ បដ្ឋាយិការួមការងារម្នាក់ផ្សេងទៀតឃើញតែទឹកដោះគោ ដែលមានសារធាតុពុលទុកនៅក្នុងទូទឹកកក ក៏យកមកផឹក ហើយក៏បានស្លាប់ភ្លាមមួយរំពេច៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here