ឧទ្ធម្ភាគចក្រយោធាធ្លាក់បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់រួមមានលោកប្រធានបុគ្គលិក នៅតៃវ៉ាន់

0

ក្រសួងការពារជាតិតៃវ៉ាន់ (MOD) នៅថ្ងៃទី២ នេះបានប្រកាសនៅម៉ោងប្រហែល ៨:០០នាទីព្រឹកថា ឧទ្ធម្ភាគចក្រយោធា UH60M មួយគ្រឿងបានធ្លាក់នៅលើភ្នំនៃទីក្រុង New Taipei ភាគខាងជើងកោះ តៃវ៉ាន់ បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ ក្នុងចំណោម ១៣នាក់។ ការស្លាប់នោះរួមមានប្រធានបុគ្គលិក លោក Chenyiming។

មូលហេតុនៃការធ្លាក់នេះនៅមិនទាន់ដឹងនៅឡើយទេ។ ឧទ្ធម្ភាគចក្របានធ្វើដំណើរចេញពីមូលដ្ឋាន ទ័ពអាកាស Matsuyama ក្នុងតំបន់ Taipei ទៅតំបន់ Yilan នៅភាគឥសាន។ ព័ត៌មានតាមទូរទស្សន៍ ក្នុងស្រុកបង្ហាញពីរូបភាពនៃយន្ដហោះ ដែលបានបន្សល់ទុកបន្ទាប់ពីការធ្លាក់៕

ប្រភពព័ត៌មាន Asahi ថ្ងៃទី២ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here