មេបញ្ជាការទ័ពអ៊ីរ៉ង់ស្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក

0

ប្រមុខកងអង្គភាពពិសេស (Quds Force) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់  លោកឧត្ដមសេនីយ៍ កាស្សេម សូឡៃមេនី (Qassem Soleimani) រួមជាមួយមនុស្ស ០៦នាក់ផ្សេងទៀតស្លាប់ក្នុងការវាយប្រហារតាមអាកាសដឹកនាំដោយសហរដ្ឋអាមេរិកលើក្បួនរថយន្ដមួយនៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដនៃប្រទេសអ៊ីរ៉ាក់។

ដំបូង អ្នកនាំពាក្យកងជីវពលនៃកងកម្លាំងចលនាប្រជាជន (Popular Mobilization Forces) គាំទ្រដោយអ៊ីរ៉ង់ទទួលស្គាល់លើព័ត៌មានការស្លាប់របស់លោកកាហ្សេម និងអះអាងបន្ថែមថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលគឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់លោកកាស្សេមសូឡៃមេនី និងលោក អាប៊ូ ម៉ាឌី អាល់មូហានឌីស ដែលជាមេដឹកនាំររបស់កងកម្លាំងចលនាប្រជាជន។

លោកអាល់មូហានឌីសគឺជាអនុប្រធាននៃកងកម្លាំងចលនាប្រជាជនដែលជាក្រុមម្ព័ន្ធរបស់កងជីវពលShia ក្នុងជួរកងកម្លាំងអ៊ីរ៉ាក់ ហើយពួកគេរងការស្តីបន្ទោសចំពោះការឡោមព័ទ្ធស្ថានទូតអាមេរិកនៅទីក្រុងបាកដាដនៅដើមសប្តាហ៍នេះ។

លោកកាស្សេមសូឡៃមេនី និងលោក អាប៊ូ ម៉ាឌី អាល់មូហានឌីស ស្ថិតនៅក្នុងក្បួនរថយន្តធ្វើដំណើរក្បែរព្រលានយន្តហោះបាដាដ នៅមានការវាយប្រហារពីមីស៊ីលជាច្រើនគ្រាប់។ មុននោះ នាយករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ពីការស្លាប់របស់សមាជិកចំនួនប្រាំនាក់ និងភ្ញៀវចំនួនពីរនាក់។

ប្រភពបន្ថែមថា មន្ទីរប៉ង់តាហ្គោនអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយភ្នាក់ងារព័ត៌មានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះ។​   កងម៉ារីនសហរដ្ឋអាមេរិករាយការណ៍ថា ពួកគេចាប់បានឥស្សរជនអ៊ីរ៉ាក់ដែលមានឥទ្ធិពលចំនួនពីររូប គឺលោកកាស ខាហ្សាលី(Qais Khazali) មេដឹកនាំក្រុម Asaib Ahl al-Haq  និងមេដឹកនាំអង្គការ Badr លោកហាឌី អាល អាមីរ៉ី(Hadi al-Amiri) នៅជិតសង្កាត់បាកដាដ។

ខណៈពេលដែលមិនទាន់មានការបញ្ជាក់ជាផ្លូវការថាទីក្រុងវ៉ាស៊ីនតោនជាអ្នកនៅពីក្រោយការធ្វើឃាតនោះ  អ្នកតំណាងរាស្ត្រអាមេរិកមួយចំនួនអះអាងជំទាស់ពីភាពស្របច្បាប់នៃការវាយឆ្មក់របស់អាមេរិកព្រោះសភាហាក់ដូចជានៅមិនទាន់ច្បាស់អំពីបេសកកម្មនេះ។សមាជិកព្រឹទ្ធសភា Chris Murphy (D-CT) ផុសលើបណ្តាញធ្វីតនៅថ្ងៃព្រហស្បតិ៍ថា ប្រតិបត្តិការដែលគ្មានការអនុញ្ញាតអាចចាប់ផ្តើមបង្កើតសង្រ្គាមក្នុងតំបន់ដ៏ធំមួយ ដោយលោកសូឡៃម៉ីនីជាសត្រូវរបស់សហរដ្ឋអាមេរិក៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here