សមត្ថកិច្ចបាញ់សម្លាប់អ្នកវាយប្រហារដែលចាក់សម្លាប់មនុស្ស

0

ហេតុការណ៍វាយប្រហារមួយកើតឡើងនៅម៉ោង២រសៀល នៅឧទ្យានហ៊ូតប្រូយឺស (Hautes-Bruyeres)ក្នុងសង្កាត់វីលជូហ្វ(Villejuif)នៅជាយទីក្រុងប៉ារីស។ អ្នកវាយប្រហារម្នាក់ចាក់អ្នកដំណើរឆ្លងកាត់ឧទ្យាននោះចំនួន៣នាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់​ និងពីរនាក់ទៀតរងរបួសហើយសមត្ថកិច្ចធ្វើប្រតិបត្តិការបង្ក្រាប។ ប៉ូលិសបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបមួយ ដំណើរការនៅតំបន់កើតហេតុនិងស្នើសុំឱ្យប្រជាជនជៀសវាងធ្វើដំណើរកាត់តំបន់នោះ។យោងតាមប្រភពរបាយការណ៍ផ្សេងទៀតបង្ហាញថា ប៉ូលិសឆែកឆេរបុរសនោះដើម្បីរកគ្រឿងផ្ទុះ ប៉ុន្តែពុំមានគ្រឿងផ្ទុះណាមួយត្រូវបានរកឃើញនោះទេ។

ក្រោយពីចាក់មនុស្សចំនួន៣នាក់រួច បុរសនោះត្រូវសមត្ថកិច្ចបាញ់ឱ្យរបួស។ គេពុំទាន់ដឹងច្បាស់ថា គាត់មានគោលបំណងអ្វីក្នុងការវាយប្រហារ ឬមានអ្នកផ្សំគំនិតណាមួយចូលរួមនោះទេ។ អភិបាលក្រុងលោកហៃ ឡេស រ៉ូស(Hay-les-Roses) លោកវ៉ីនស៊ីន ចៀនប្រូន(Vincent Jeanbrun) ប្រាប់អ្នកយកព័ត៌មានថា មនុស្សម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសក្នុងការវាយប្រហារនេះ ហើយជនសង្ស័យត្រូវសមត្ថកិច្ចបាញ់សម្លាប់នៅពេលដែលគាត់ផ្លាស់ទៅហាងលក់ទិញទំនិញនៅក្បែរនោះ។ អគ្គលេខាធិការនៃអង្គភាពប៉ូលិស SGP-FO លោកអ៊ី លេហ្វេវ(Yves Lefebvre) មានប្រសាសន៍ថា មន្ត្រីប៉ូលិសទាំងនោះបាញ់អ្នកវាយប្រហារជាកិច្ចការពារខ្លួន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here