ទង់ឈាមក្រហមដែលជានិមិត្តរូបនៃការអំពាវនាវឱ្យសងសឹកដល់អ្នកស្លាប់ត្រូវបានគេដាក់នៅលើវិហារJamkaran Mosqueនៅទីក្រុងQomរបស់អ៊ីរ៉ង់។ ការមើលឃើញដ៏កម្រកើតមាននៅពេលមនុស្សកាន់ទុក្ខដល់លោក Qassem Soleimani និងមន្រ្តីដទៃទៀតដែលត្រូវបានសម្លាប់ដោយសហរដ្ឋអាមេរិក។ ពិធីកាន់ទុក្ខនេះត្រូវចាក់ផ្សាយដោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍នេះ។ ទង់ឈាមក្រហមក៏ដូចជារូបភាពនៃមេបញ្ជាការដែលត្រូវបានគេសម្លាប់នៃក្រុម Quds Force ត្រូវគេយកទៅដាក់លើដំបូលវិហារមួយក្នុងចំណោមវិហារធំបំផុតនិងសំខាន់បំផុតសម្រាប់មូស្លីម Shia Muslims។
ទង់ដែលប្រើប្រាស់ក្នុងពិធីនេះត្រូវគេហៅថា“ Ya la-Tharat al-Husayn” ដែលមានតាំងពីចុងសតវត្សទី ៧ ។ វាត្រូវលើកឡើងជាលើកដំបូងបន្ទាប់ពីសមរភូមិKarbalaនៅក្នុងការអំពាវនាវដើម្បីសងសឹកការស្លាប់របស់Imam Husayn ibn Aliដែលបានក្លាយជាព្រឹត្តិការណ៍សំខាន់មួយដែលនាំឱ្យមានការបែកបាក់រវាងShiaនិងSunni Islam។
ទង់ក្រហមក៏ត្រូវគេប្រទះឃើញនៅក្នុងព្រឹត្តិការណ៍ផ្សេងទៀតដែលប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសដើម្បីជាកិត្តិយសដល់ឧត្តមសេនីយ៍ដែលត្រូវគេសម្លាប់។ មនុស្សរាប់ពាន់នាក់ប្រមូលផ្ដុំគ្នានៅទីក្រុងតេអេរ៉ង់នៅថ្ងៃសៅរ៍ដោយស្រែកពាក្យស្លោកនិងកាន់រូបលោក Soleimani ។ អ្នកខ្លះត្រូវគេឃើញដាក់ទង់ជាតិអ៊ីស្រាអែលនៅលើភ្លើងផងដែរ។
នៅក្នុងប្រទេសអ៊ីរ៉ាក់ជាកន្លែងដែលលោក Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិករួមជាមួយមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ និងអ៊ីរ៉ាក់រួមទាំងមេបញ្ជាការរងនៃកងជីវពលចលនាប្រជាប្រិយ (PMF) ដែលជារយៈពេលនៃការកាន់ទុក្ខរយៈពេល ៣ ថ្ងៃត្រូវបានប្រកាស។ ពិធីរំលឹកនៅទីនោះគេឃើញមនុស្សជាច្រើនចូលរួម និងដុតទង់ជាតិអាមេរិកផងដែរ។
ផ្ទះកាន់ទុក្ខសម្រាប់លោក Soleimani ត្រូវបានបើកនៅហ្គាហ្សាជាទីដែលប្រជាជនត្រូវបានគេមើលឃើញថាកំពុងបញ្ចេញកំហឹងរបស់ពួកគេចំពោះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក៏ដូចជាការគោរពចំពោះអ្នកស្លាប់៕
ប្រភព RT ចុះផ្សាយថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២០