វីដេអូដំបូងនៃការវាយប្រហារដោយរ៉ុក្កែតទៅលើកន្លែងស្នាក់នៅរបស់ប្រជាជនអាមេរិកនៅក្នុងអ៊ីរ៉ាក់

0

រូបថត និងវីដេអូបង្ហាញពីបុព្វហេតុនៃការខូចខាតដោយខ្សែរ៉ុក្កែតជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់លេចចេញនៅលើបណ្តាញសង្គម។ ការវាយប្រហារកើតឡើងបន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើអាកាសយានដ្ឋានបាដាដ តំបន់គោលដៅជាច្រើនដែលមានកងទ័ពអាមេរិកនៅទីនោះ។

ឧទ្ធម្ភាគចក្រយោធាអាមេរិកមួយក្រុមត្រូវគេប្រទះឃើញកំពុងពុះកញ្ជ្រោលលើទីក្រុងបាដាដបន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ុក្កែតកាលពីថ្ងៃសៅរ៍នេះ។ តំបន់បៃតងរបស់ទីក្រុងបាកដាដដែលជាទីតាំងរបស់ស្ថានទូតអាមេរិក និងមូលដ្ឋានទ័ពអាកាសបាឡាដនៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ត្រូវគេវាយប្រហារដោយគ្រាប់រ៉ុក្កែតជាច្រើន។ របាយការណ៍ខ្លះនិយាយថាកាំជ្រួចទាំងនេះធ្លាក់មិនឆ្ងាយពីស្ថានទូតអាមេរិកទេ។ វីដេអូមួយដែលត្រូវគេបង្ហោះក្នុង Twitter ហាក់ដូចជាបង្ហាញថារ៉ុក្កែតមួយបណ្តាលឱ្យខូចខាតទៅលើផ្ទះជាច្រើនផងដែរ។

វាមិនទាន់មានសេចក្តីរាយការណ៍ជាផ្លូវការណាមួយអំពីការរងរបួសនោះទេប៉ុន្តែរូបភាពវីដេអូបង្ហាញថាជនស៊ីវិលរងរបួសដែលជាលទ្ធផលនៃការវាយប្រហារនេះ។ ពេលនេះ មិនមានអ្នកស្លាប់ជាយោធាអាមេរិកនៅឡើយទេ។ ការវាយប្រហារនៅថ្ងៃសៅរ៍ធ្វើឡើងបន្ទាប់ពីការធ្វើឃាតនៅថ្ងៃសុក្ររបស់មេបញ្ជាការកងកំលាំងបដិវត្តអ៊ីរ៉ង់ Qassem Soleimani នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកក៏ដូចជាក្រុមបាតុករដែលគាំទ្រអ៊ីរ៉ង់សម្រុកចូលស្ថានទូតអាមេរិកនៅក្នុងការឡោមព័ទ្ធមួយកាលពីដើមសប្តាហ៍នេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here