រ៉ុក្កែតជាច្រើនធ្លាក់នៅជិតស្ថានទូតអាមេរិកនៅទីក្រុងបាកដាដដោយពុំដឹងថាមានអ្នកស្លាប់ និងរបួសទេ

0

ការផ្ទុះជាច្រើនធ្វើឱ្យរញ្ជួយតំបន់បៃតងដែលមានកំពែងរឹងមាំរបស់ទីក្រុងបាកដាដដែលជាកន្លែងស្ថានទូតអាមេរិកស្ថិតនៅ។ យោធាអ៊ីរ៉ាក់បញ្ជាក់ថារ៉ុក្កែតមួយចំនួនត្រូវបានបាញ់សំដៅទៅលើតំបន់នោះ។ យោធានិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលដកស្រង់ដោយរ៉យទ័រថាគ្រាប់រ៉ុក្កែតជាច្រើនដែលមិនដំណើរការធ្លាក់នៅតំបន់បៃតងនេះ។ រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់និងរបួសនៅឡើយទេ។ គណនីខ្លះនិយាយថាគ្រាប់រ៉ុក្កែតមួយធ្លាក់មិនឆ្ងាយពីស្ថានទូតអាមេរិកនោះទេ។

ការផ្ទុះមួយត្រូវគេចោទប្រកាន់ថាបានបិទផ្លូវដែលនាំទៅដល់បេសកកម្មការទូតអាមេរិកនៅរដ្ឋធានីអ៊ីរ៉ាក់។ គ្រាប់កាំភ្លើង Mortar shellsវាយប្រហារមកលើសង្កាត់ Jadriya ដែលនៅជិតនោះដែរដែលមានទីតាំងនៅសាកលវិទ្យាល័យ Baghdad ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់រងរបួស។របាយការណ៍ដាច់ដោយឡែកមួយបង្ហាញថាមូលដ្ឋានទ័ពអាកាសបាឡាដដែលមានទីតាំងប្រហែល ៦០ គីឡូម៉ែត្រខាងជើងក្រុងបាកដាដក៏ត្រូវរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតដែរ។ មូលដ្ឋាននេះមានកងទ័ពអាមេរិកខ្លះនៅទីនោះ។

ទន្ទឹមនឹងនេះដែរកងជីវពល Shia អ៊ីរ៉ាក់ឈ្មោះ Kataib Hezbollah ចេញសេចក្តីព្រមានដល់កម្លាំងសន្តិសុខក្នុងតំបន់ដែលកំពុងធ្វើការវាយប្រហារបន្ថែមទៀត។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដកស្រង់សម្តីដោយនិយាយថាប្រជាជនត្រូវតែស្ថិតនៅចម្ងាយយ៉ាងតិចមួយគីឡូម៉ែត្រពីមូលដ្ឋានទ័ពនិងទីតាំងរបស់កងទ័ពអាមេរិកនៅអ៊ីរ៉ាក់ដែលចាប់ផ្តើមពីល្ងាចថ្ងៃអាទិត្យ។

ឧប្បត្តិហេតុនេះកើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបញ្ជាឱ្យធ្វើឃាតមេបញ្ជាការកំពូលម្នាក់របស់អ៊ីរ៉ង់គឺឧត្តមសេនីយ៍ទោ Qassem Soleimani ។ មេបញ្ជាការរងរបស់កងជីវពល Shia PMFអ៊ីរ៉ាក់ក៏ត្រូវសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិករួមជាមួយមនុស្សជាច្រើននាក់ទៀត។

សហរដ្ឋអាមេរិកអះអាងថាការធ្វើឃាតនេះគឺជាសកម្មភាពនៃការការពារខ្លួនជាមុន។ រដ្ឋាភិបាលក្រុងតេអេរ៉ង់ហៅសកម្មភាពនោះថាជាអំពើភេរវកម្មអន្តរជាតិ និងប្តេជ្ញាសងសឹក។ មហាបាតុកម្មដែលកាន់ទុក្ខនឹងមរណភាពរបស់ Soleimani និងមេបញ្ជាការកងជីវពលអ៊ីរ៉ាក់ត្រូវបានធ្វើឡើងទាំងអ៊ីរ៉ាក់ និងអ៊ីរ៉ង់៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here