កំហឹងរបស់សមាជិកសភាអ៊ីរ៉ង់ផ្ទុះឡើងជាបន្តបន្ទាប់បន្ទាប់ពីការសម្លាប់លោកSoleimani

0

សមាជិកសភាអ៊ីរ៉ង់ដែលខឹងសម្បារឡើងទៅកាន់វេទិការសភាដើម្បីសូត្រធម៌“ មរណភាពដល់អាមេរិក” ឬ “death to America”។ សម័យប្រជុំនេះកើតឡើងចំពេលមានការកាន់ទុក្ខជាតិមួយរយៈចំពោះការសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani ដោយសហរដ្ឋអាមេរិក។

បន្ទាប់ពីសុន្ទរកថាថ្លែងដោយវាគ្មិន Ali Larijani សមាជិកសភាក្រោកពីកន្លែងអង្គុយរបស់ពួកគេហើយបានប្រមូលផ្តុំគ្នានៅកណ្តាលសាលដើម្បីស្រែកពាក្យស្លោកប្រឆាំងអាមេរិកដែលកំពុងពេញនិយមនៅអ៊ីរ៉ង់ថា “លោក Trump នេះគឺជាសម្លេងរបស់ប្រទេសអ៊ីរ៉ង់។”

សមាជិកសភាអ៊ីរ៉ង់ស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលមានកំហឹងចំពោះការធ្វើឃាតលោក Soleimani ដែលជាឥស្សរជនម្នាក់ក្នុងចំណោមឥស្សរជនដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់។ សាកសពរបស់គាត់ត្រូវគេបញ្ជូននៅថ្ងៃអាទិត្យពីប្រទេសអ៊ីរ៉ាក់ជាកន្លែងដែលគាត់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅព្រឹកថ្ងៃសុក្រ។

“ មរណភាពអាមេរិក” គឺជាពាក្យស្លោកមួយដែលត្រូវគេនិយមប្រើក្នុងអំឡុងបដិវត្តឆ្នាំ ១៩៧៩ ដោយលោក Mohammad Reza Pahlavi។ ក្រុមអ្នករិះគន់របស់ក្រុងតេអេរ៉ង់មើលឃើញថាវាជាការអំពាវនាវដើម្បីសំលាប់ជនជាតិអាមេរិកខណៈដែលមន្រ្តីអ៊ីរ៉ង់និយាយថាការស្រែកនេះបង្ហាញនូវការប្រឆាំងទៅនឹងគោលនយោបាយការបរទេស និងការរំខានរបស់ទីក្រុងវ៉ាស៊ីនតោន៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here