សម្ព័ន្ធភាពដឹកនាំដោយអាមេរិកបញ្ឈប់ប្រតិបត្តិការភាគច្រើនផ្តោតលើការការពាររបស់កងកម្លាំងខ្លួនឯងបន្ទាប់ពីការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់

0

សម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិកប្រកាសថាខ្លួននឹងដាក់ប្រតិបត្តិការរបស់ខ្លួនភាគច្រើនទុកជាស្រេចហើយផ្តោតលើការធានាសន្តិសុខដល់កងទ័ពរបស់ខ្លួនដែលជាភាពតានតឹងនៅមជ្ឈឹមបូព៌ាឡើងកប់ពពកបន្ទាប់ពីមរណភាពរបស់ឧត្តមសេនីយ៍អ៊ីរ៉ង់នៅកណ្តាប់ដៃអាមេរិក។ អ្នកនាំពាក្យក្រុមចម្រុះប្រាប់ក្រុមអ្នកសារព័ត៌មានថាក្រុមចម្រុះនឹងចាប់ផ្តើមកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីការពារកងទ័ព និងមូលដ្ឋានរបស់ខ្លួនដោយបន្ថែមថាប្រតិបត្តិការភាគច្រើនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធត្រូវបានបញ្ឈប់។ លោកបន្ថែមថាទោះយ៉ាងណាកម្លាំងចម្រុះនៅតែអាចធ្វើប្រតិបត្តិការយោធាមួយចំនួនហើយនឹងធ្វើសកម្មភាពការពារខ្លួនប្រសិនបើពួកគេរងការវាយប្រហារ។

មុននេះក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកក៏ប្រកាសជាផ្លូវការផងដែរថាខ្លួននឹងបញ្ឈប់រាល់ប្រតិបត្តិការហ្វឹកហ្វឺនទាំងអស់នៅអ៊ីរ៉ាក់។ សកម្មភាពនេះកើតឡើងបន្ទាប់ពីសមាជិកមួយចំនួននៃក្រុមចម្រុះបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (IS អតីត ISIS) បានដាក់បេសកកម្មយោធារបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់។

ប្រទេសអាឡឺម៉ង់ ស៊ុយអែត និងដាណឺម៉ាកស្ថិតក្នុងចំណោមអ្នកដែលចាត់វិធានការបង្ការទុកជាមុននៅពេលដែលមនុស្សរាប់ពាន់នាក់ដើរតាមដងផ្លូវនានាក្នុងទីក្រុងអ៊ីរ៉ាក់ដើម្បីកាន់ទុក្ខចំពោះឧត្តមសេនីយ៍ដែលត្រូវសម្លាប់ខណៈពេលដែលទីក្រុងតេរ៉ង់ប្តេជ្ញាសងសឹកការស្លាប់របស់គាត់៕

ប្រភព RT ចុះផ្សាយថ្ងៃទី ៥ ខែមករា​ឆ្នាំ ២០១៩

LEAVE A REPLY

Please enter your comment!
Please enter your name here