រដ្ឋបាលអាកាសចរណ៍សហព័ន្ធរារាំងរាល់ការហោះហើររបស់ជនស៊ីវិលទាំងអស់ ខណៈមន្ទីរ បញ្ចកោណពិចារណាឆ្លើយតបចំពោះ“ការសងសឹករបស់អ៊ីរ៉ង់

0

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ចេញសេចក្តីជូនដំណឹងដល់អាកាសចរណ៍ទាំងអស់ឱ្យផ្អាករាល់ដំណើរការហោះហើររបស់ជនស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់ និងឈូងសមុទ្រពែក្សក្រោយពីមានការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។

ការព្រមានធ្វើឡើងដោយសារសក្តានុពលក្នុងការវិនិច្ឆ័យខុស ឬការកំណត់អត្តសញ្ញាណខុស នឹងអាចកើតមានឡើងដោយយថាហេតុ ព្រោះសកម្មភាពយោធាកាន់តែមានសភាពតឹងតែងកាន់តែខ្លាំងឡើងក្រោយពីមានការវាយប្រហាររស់អ៊ីរ៉ងនៅយប់ថ្ងៃអង្គារ។ រដ្ឋបាលអាកាស    ចរណ៍ផ្អាកការហោះហើរលើតំបន់ជាច្រើន ដោយក្នុងនោះមានបញ្ចូលទាំងឈូងសមុទ្រអូម៉ានផងដែរ។

ការវាយប្រហាររបស់រ៉ង់ជាការសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍កំពូល និងមេបញ្ជាការ កម្លាំងពិសេស Quds Force លោកកាហ្ស៊ីម សូឡៃម៉ានី (Qassem Soleimani) ដោយការវាយប្រហារនោះជាការប្តេជ្ញាសងសឹករបស់រដ្ឋាភិបាលក្រុងតេរ៉ានចំពោះអាមេរិក៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៨ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here