លោកត្រាំ៖ “វាយបានល្អណាស់ ខ្ញុំនឹងចេញសេចក្តីថ្លែងការណ៍”

0

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំធ្វើការពិចារណាយ៉ាងស្វិតស្វាញ ក្រោយពីអ៊ីរ៉ង់វាយប្រហារជាបន្តបន្ទាប់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយលោកបញ្ជាក់ថា ក្រោយពីវាយតម្លៃទំហំខូចខាត និងគ្រោះមហន្តរាយ ឃើញថាការវាយប្រហារនេះហាក់ដូចជាធ្វើបានល្អមែន។

“ការវាយប្រហារពិតជាធ្វើបានយ៉ាង​ល្អ! គ្រាប់មីស៊ីលបាញ់ចេញពីអ៊ីរ៉ង់សំដៅទៅមូលដ្ឋានយោធាចំនួនពីរដែលមានទីតាំងនៅក្នុងប្រទេសអ៊ីរ៉ាក់។ ពេលនេះកំពុងតែមានការវាយតម្លៃអំពីគ្រោះថ្នាក់ និងការខូចខាត” ។

លោកបន្ថែមថា លោកនឹងធ្វើសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រជាជាតិនៅព្រឹកថ្ងៃពុធនេះ។នេះជាការបង្ហោះសារទីមួយរបស់ប្រធានាធិបតី ក្រោយពីលោកខកខានបង្ហោះរយៈពេលជាច្រើនម៉ោង ដោយលោកជាប់រវល់ក្នុងការចំណាយពេលជាច្រើននៅថ្ងៃអង្គារដើម្បីក្រើនរំលឹកដល់សមាជិកសភាដែលកំពុងមានភាពស្ទាក់ស្ទើរក្នុងការសង្កត់លើអ៊ីរ៉ង់ ក្រោយពីមានការវាយប្រហារធ្វើឃាតរបស់អាមេរិកលើឧត្តមសេនីយ៍អ៊ីរ៉ង់នៅសប្តាហ៍មុន។

នៅព្រឹកថ្ងៃអង្គារ ទូរទស្សន៍ស៊ីអិនអិនរាយការណ៍ថា លោកត្រាំនឹងធ្វើសុន្ទរកថាថ្នាក់ជាតិមួយប៉ុន្តែសេតវិមានបានច្រានចោលចំពោះរបាយការណ៍នេះ៕

ប្រភពព័ត៌មានRT ធ្វើបច្ចុប្បន្នភាពថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here