មនុស្សប្រហែល៥០នាក់ស្លាប់ និង ២១៣របួសក្នុងពិធីដង្ហែរសពរបស់លោកសូឡៃម៉ានី

0

ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍មុនសម្លាប់មេដឹកនាំឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ក្រោយមកសពរបស់សូឡៃម៉ានីត្រូវគេដឹកទៅដល់ទីក្រុងកំណើតរបស់គាត់ កឺម៉េន(Kerman) ដែលមានទីតាំងនៅភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើការបញ្ចុះសពតាមប្រពៃណី។ នៅក្នុងពិធីបុណ្យសពនោះមានមនុស្សចំនួនរាប់ពាន់នាក់តម្រង់ជួរគ្នាតាមដងផ្លូវយ៉ាងកកកុញ ហើយពួកគេភាគច្រើនស្លៀកពាក់សម្លៀកបំពាក់ព័ណ៌ខ្មៅដើម្បីកាន់ទុក្ខ។

ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ យោងតាមសេចក្តីរាយការណ៍ថ្មីរបស់ភ្នាក់ងារព័ត៌មានបានឱ្យដឹងថាក្នុងចំណោមអ្នកចូលរួមកាន់ទុក្ខ អ្នកខ្លះបានយំស្រែក និងលើកផ្លាកទាមទារ​ធ្វើការសងសឹកចំពោះសហរដ្ឋអាមេរិក។​ យ៉ាងណាមិញ នៅក្នុងនោះក៏មានមនុស្សជាច្រើនរត់ជាន់គ្នាក្នុងពីធីដង្ហែរសពរបស់មេដឹកនាំរូបនោះ។

នៅល្ងាចថ្ងៃអង្គារ យោងតាមការសន្និដ្ឋានបថមបង្ហាញថា មានមនុស្សចំនួនប្រហែល៥០នាក់ស្លាប់ និង២១៣នាក់ផ្សេងទៀតរងរបួសដោយសារពួកគេដើរជាន់គ្នាក្នុងពីធីដង្ហែរសពរបស់លោកសូឡៃម៉ានី៕

ប្រភពព័ត៌មានMetro ធ្វើបច្ចុប្បន្នភាពថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here