អណ្តាតភ្លើងធ្លាក់ចុះពីលើមេឃ គេថាយន្តហោះអ៊ុយក្រែនធ្លាក់នៅក្នុងប្រទេសអ៊ីរ៉ង់

0

នៅយប់ថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២០ នៅយប់ម្សិលមិញ មានវីដេអូរឃ្លីបមួយត្រូវគេបង្ហោះលើបណ្តាញអ៊ីនធឺរណិតដោយបង្ហាញថា យន្តហោះរបស់ប្រទេសអ៊ុយក្រែន Boeing ៧៣៧ ធ្លាក់ចុះក្រោម ក្រោយពីយន្តហោះនោះទើបតែចុះចតរួច អំឡុងពេលយន្តហោះនោះធ្វើដំណើរចេញពីរាជធានីអ៊ីរ៉ង់ត្រលប់ទៅក្រុងគៀវ។ ឃ្លីបវីដេអូរបង្ហាញពីទិដ្ឋភាពរបស់យន្តហោះអន្តរជាតិរបស់ប្រទេសអ៊ុយក្រែននៅពេលវាបុកនឹងដី ដោយមានពន្លឺភ្លឺជះយ៉ាងខ្លាំង។ ប្រភពបន្ថែមថា មានអ្នកដំណើរ និងនាវិកសរុបទាំងអស់ប្រហែលចំនួន១៦៧នាក់នៅលើយន្តហោះ។ គេមិនទាន់ដឹងច្បាស់ពីវាសនារបស់អ្នកនៅលើយន្តហោះនោះទេ។

គ្រោះថ្នាក់នេះកើតឡើងដោយសារមានការវាយប្រហារមីស៊ីលផ្លោងរបស់កម្លាំងអ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយវាក៏ជាកត្តាដែលជម្រុញឱ្យរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បិទដែនអាកាសជើងហោះហើរស៊ីវិលអាមេរិកទាំងអស់៕

ប្រភព័ត៌មានRT ផ្សាយថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here