ប្រធានាធិបតីអ៊ីរ៉ង់រំលឹកដល់លោកត្រាំពីរឿងជនជាតិអ៊ីរ៉ង់ចំនួន២៩០នាក់បានស្លាប់ក្នុងហេតុការណ៍មួយដែលសហរដ្ឋអាមេរិកបាញ់ទម្លាក់យន្តហោះរបស់អ៊ីរ៉ង់ក្នុងឆ្នាំ១៩៨៨ ក្រោយពីប្រធានាធិបតីអាមេរិកគម្រាមថា នឹងវាយប្រហារលើគោលដៅចំនួន៥២កន្លែង នៅក្នុងប្រទេសអ៊ីរ៉ង់ខណៈដែលមានចំណាប់ខ្មាំងមួយចំនួនរបស់អាមេរិកធ្លាប់ត្រូវអ៊ីរ៉ង់ចាប់យកនៅឆ្នាំ១៩៧៩។ លោកហាសាន់រូហានីសរសេរនៅលើបណ្តាញសង្គមធ្វីតធ័រថា “អ្នកដែលសំដៅដល់លេខ៥២ក៏គួរចងចាំលេខ២៩០ដែរ” ។ “កុំមកគំរាមកំហែងដល់ប្រទេសអ៊ីរ៉ង់។”
គួររំលឹកផងដែរថា នៅក្នុងខែកក្កដា ឆ្នាំ១៩៨៨ នាវាដឹកមីស៊ីល USS Vincennes បាញ់ទម្លាក់យន្ដហោះ Air Flight ៦៥៥របស់អ៊ីរ៉ង់ ដោយក្នុងនោះមាននាវិក និងអ្នកដំណើរចំនួន២៩០នាក់ កំពុងធ្វើដំណើរលើច្រកសមុទ្រHormuz ។ ទីក្រុងវ៉ាស៊ីនតោននិយាយថា យន្តហោះនោះមិនបានឆ្លើយតបទៅនឹងការព្រមាន ទើបអាមេរិកកំណត់ថា វាជាយន្តហោះចម្បាំងរបស់អ៊ីរ៉ង់។ ការបាញ់ទម្លាក់នោះកើតឡើងដោយហេតុផលនេះ។
ទីក្រុងតេរ៉ានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះចំណាត់ការធ្វេសប្រហែស ដោយអះអាងថាយន្តហោះ Airbus A៣០០ បញ្ជូនសញ្ញាដែលអាចកំណត់ថា នោះជាយន្តហោះស៊ីវិល។ ជនជាតិអាមេរិកមិនដែលសារភាពកំហុសរបស់ពួកគេ ឬសុំទោសជាផ្លូវការចំពោះក្រុងតេរ៉ានចំពោះសោកនាដកម្មនេះទេ។ ទោះយ៉ាងណាពួកគេបានចំណាយប្រាក់ជិត៦២លានដុល្លារជាសំណងដល់សាច់ញាតិជនរងគ្រោះ។
លេខ៥២ នៅក្នុងសារធ្វីតធ័ររបស់លោកត្រាំពុំមានការសម្រាយខ្លឹមសារនោះទេ។ វាតំណាងឱ្យចំនួនអ្នកការទូត៥២នាក់ ដែលត្រូវនិស្សិតបដិវត្តអ៊ីរ៉ង់នៅឯស្ថានទូតអាមេរិកចាប់ជាចំណាប់ខ្មាំងនៅទីក្រុងតេរ៉ង់ក្នុងឆ្នាំ១៩៧៩។ ជនជាតិអាមេរិកត្រូវអ៊ីរ៉ងឃុំខ្លួនអស់រយៈពេល៤៤៤ ថ្ងៃប៉ុន្តែទីបំផុតក៏មានការដោះលែងក្រោយពីមានកិច្ចចរចា។
ប្រធានាធិបតីអាមេរិករូបនេះព្រមានថា ទីតាំងនានាស្ថិតក្នុងកម្រិតខ្ពស់ ហើយមានភាពសំខាន់ចំពោះប្រទេសអ៊ីរ៉ង់ និងវប្បធម៌អ៊ីរ៉ង់អាចនឹងរងការវាយប្រហារពីអាមេរិកដើម្បីរារាំងមិនឱ្យប្រទេសអ៊ីរ៉ង់ធ្វើការសងសឹកចំពោះការធ្វើឃាតមេដឹកនាំ Quds Force ដែលមានឈ្មោះថា កាហ្ស៊ីម សូឡៃម៉ានី(Qassem Soleimani)។
…. បាតុករអ៊ីរ៉ង់ចំនួនរាប់រយនាក់។ ពួកគេវាយលុកស្ថានទូតរបស់យើង និងរៀបចំសម្រាប់ការវាយប្រហារនៅទីតាំងផ្សេងទៀត។ អ៊ីរ៉ង់គ្មានអ្វីសោះ ក្រៅពីបង្កបញ្ហាអស់រយៈពេលជាច្រើនឆ្នាំ។ សូមឱ្យរឿងនេះជាការព្រមានមួយដល់អ៊ីរ៉ង់ចំពោះការវាយបកលើមន្រ្តីអាមេរិក ឬទ្រព្យសម្បត្តិណាមួយរបស់អាមេរិក …..
ការសម្លាប់លោកសូឡៃម៉ានីក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ាក់នៅសប្តាហ៍មុនធ្វើឱ្យប្រទេសទាំងពីរស្ថិតក្នុងភាពប្រទូសរ៉ាយនៃសង្គ្រាម។ នៅថ្ងៃអាទិត្យសប្តាហ៍មុន ប្រជាជនអ៊ីរ៉ង់ចំនួនរាប់លាននាក់នៅទូទាំងប្រទេសធ្វើដំណើរនៅតាមដងផ្លូវ ដើម្បីចូលរួមពិធីបុណ្យសពរបស់មេបញ្ជាការដោយពួកគេបានសម្រក់ទឹកភ្នែក និងស្រែកពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិក៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០









