អ៊ីរ៉ង់នឹងមិនជជែកជាមួយអាមេរិកក្រោមសម្ពាធ ឬពីជំហរទន់ខ្សោយទេ

0

ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់រូហានីច្រានចោលលទ្ធភាពនៃកិច្ចពិភាក្សាណាមួយជាមួយសហរដ្ឋអាមេរិក  លើកលែងតែទីក្រុងវ៉ាស៊ីនតោនប្រកាន់យកគោលការណ៍សម្ពាធអតិបរិមា ដោយលោកបន្ថែមថា សន្តិភាពនៅមជ្ឈឹមបូព៌ា និងឈូងសមុទ្រគឺមិនអាចទទួលបានឡើយបើគ្មានជំនួយពីទីក្រុងតេរ៉ាន។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដកស្រង់ប្រសាសន៍របស់លោកនៅក្នុងសេចក្តីថ្លែងការណ៍មួយ មានសេចក្តីថា អ៊ីរ៉ង់នឹងមិនចុះចាញ់នឹងសម្ពាធរបស់អាមេរិក​​​​ ហើយនឹងមិនធ្វើកិច្ចចរចាក្រោមជំហរទន់ខ្សោយ។ ប្រជាជនអ៊ីរ៉ង់ប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលរដ្ឋបាលលោកត្រាំបង្កើតឡើងវិញនៅឆ្នាំ២០១៨ ក្រោយពីសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ គោលនយោបាយសម្ពាធអតិបរិមាមានពាក់ព័ន្ធនឹងការបង្កកទ្រព្យសម្បត្តិអ៊ីរ៉ង់នៅក្រៅប្រទេសធ្វើឱ្យវិស័យធនាគាររបស់អ៊ីរ៉ង់ចុះខ្សោយ និងធ្វើឱ្យពាណិជ្ជកម្មប្រេងធ្លាក់ចុះដល់កម្រិតសូន្យ។ យោងតាមការបញ្ជាក់ពីលោករ៉ូហានីបានឱ្យដឹងថា  អ៊ីរ៉ង់នឹងបន្តតស៊ូជាមួយកម្លាំង និងអំណាចដូចគ្នានៅឆ្នាំក្រោយ ដែលនៅទីបំផុតនឹងអាចឃើញសត្រូវវិលត្រឡប់មកតុចរចាវិញ។ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ងាយរងគ្រោះនៅមជ្ឈឹមបូព៌ានឹងមិនអាចទៅរួចទេបើគ្មានជំនួយពីអ៊ីរ៉ង់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here