ការវាយប្រហារតាមអាកាសដឹកនាំដោយអារ៉ាប៊ីសោឌីសម្លាប់មនុស្ស៣០នាក់

0

ការវាប្រហាររបស់កម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសោឌីនៅក្នុងប្រទេស Yemen នៅថ្ងៃសៅរ៍     បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៣០នាក់ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងសុខា       ភិបាលក្នុងខេត្ត Al-Jawf គ្រប់គ្រងដោយក្រុម Houthi ។ ក្រសួងប្រាប់បណ្តាញទូរទស្សន៍ក្នុងស្រុកមួយថា មានស្ត្រីនិងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់ និងអ្នករងរបួស។ការវាយប្រហារកើតឡើងភ្លាមៗក្រោយពីក្រុម Houthis អះអាងថា ពួកគេបាញ់ទម្លាក់យន្តហោះចម្បាំងនៅថ្ងៃសុក្រ។ ទន្ទឹមនឹងនេះ យោងតាមប្រភពព័ត៌មានពីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសោឌីអ្នកនាំពាក្យក្រុមចម្រុះអះអាងថា យន្ដហោះ Tornado បានធ្លាក់។ អ្នកនាំពាក្យបន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះចាប់ផ្តើម ប៉ុន្តែលោកបដិសេធសូមមិននិយាយលម្អិតអំពីអ្វីដែលជាមូលហេតុបណ្តាលឱ្យធ្លាក់យន្តហោះនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា អាចមានការខូចខាតដល់យន្តចម្បាំងនោះ។ទីក្រុង Riyadh និងសម្ព័ន្ធមិត្តនៅឈូងសមុទ្រ Gulf ធ្វើអន្តរាគមន៍នៅក្នុងប្រទេសYemen នៅខែមីនាឆ្នាំ២០១៥ ក្រោយពីក្រុមឧទ្ទាម Houthi កាន់កាប់រដ្ឋធានី Sanaa  និងបណ្តេញប្រធានាធិបតីលោក Abdrabbuh Mansur Hadi ដែលគាំទ្រដោយសហរដ្ឋអាមេរិក។គេចាត់ទុកថា ជម្លោះនេះជាមហន្តរាយមនុស្សធម៌ដ៏ធំមួយ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here