អនុប្រធានបេសកកម្មអង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីប៊ីព្រមាននៅថ្ងៃអាទិត្យថា បទឈប់បាញ់ដ៏ផុយស្រួយនៅប្រទេសលីប៊ីកំពុងស្ថិតក្នុងហានិភ័យនៃការបែកបាក់ ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់លំហូរអាវុធចូលទៅក្នុងប្រទេសរងការហែកហួរពីសង្រ្គាមគឺគ្មានប្រសិទ្ធភាពទាល់តែសោះ។លោក Stephanie Williams ប្រាប់អ្នកចូលរួមក្នុងសន្និសីទសន្តិសុខទីក្រុងMunich ថា បទឈប់បាញ់គ្នារវាងកងទ័ពជាតិលីប៊ី (KhaNA) របស់រដ្ឋាភិបាល Khalifa Haftar និងរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ (GNA) ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិគឺជិតឈានដល់ការដួលរលំហើយ។ លោកស្រីបន្ថែមទៀតថា ការហាមឃាត់អាវុធដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីទប់ស្កាត់លំហូរអាវុធចូលប្រទេសលីប៊ីប្រែក្លាយជារឿងលេងសើច។ដោយកត់សម្គាល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសក៏កាន់តែយ៉ាប់យ៉ឺនផងដែរមន្ត្រីអង្គការសហប្រជាជាតិប្រាប់អ្នកចូលរួមថា ពួកគេចាំបាច់ត្រូវបោះជំហានទៅមុខហើយចាំបាច់ត្រូវមានគណនេយ្យភាពសម្រាប់ភាគីអន្តរជាតិដែលមានជាប់ពាក់ព័ន្ធនឹងជម្លោះនេះ។ លោកស្រីលើកឡើងក្រោយពីរដ្ឋមន្រ្តីការបរទេសពិភពលោក និងសមាជិកអង្គការអន្តរជាតិច្រើនជាងចំនួន ១០នាក់បើកកិច្ចប្រជុំមួយនៅប្រទេសលីប៊ីនៅទីក្រុងMunich៕

ប្រភពព័ត៌មានRT ផ្សយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០









