នៅថ្ងៃអាទិត្យ កងទ័ពអារ៉ាប់ស៊ីរីបំផ្លាញការវាយប្រហារភេរវកម្ម ដែលប្រើប្រាស់យន្តហោះគ្មានមនុស្សបញ្ជាចំនួន៥លើក្រុមហ៊ុនចម្រាញ់ប្រេង Homs។ អ្នកយកព័ត៌មាននិយាយថា អង្គភាពកងទ័ពរំខាន និងបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៥គ្រឿងដែលកំពុងព្យាយាមវាយប្រហារលើរោងចក្រចម្រាញ់ប្រេង Homs។ នៅថ្ងៃទី៤ ខែកុម្ភៈ រោងចក្រចម្រាញ់ប្រេងHoms និងរោងចក្រហ្គាស និងស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនរងការវាយប្រហារពីភេរវករ បណ្តាលឱ្យមានអគ្គិភ័យឆាបឆេះ និងបណ្តាលឱ្យខូចខាតដល់សម្ភារៈ៕

ប្រភពព័ត៌មានSana ផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០









