បុរសប្រដាប់អាវុធមិនស្គាល់មុខបានបើកការបាញ់ប្រហារទៅលើក្រុមកម្មករប្រេងចិនមួយក្រុមស្ថិតនៅខេត្តMaysan ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យនេះ។ ការបាញ់ប្រហារនេះបើយោងតាមប្រភពក្រុមហ៊ុនប្រេងMissan បានឱ្យដឹងថាជនជាតិចិនរងរបួសយ៉ាងធ្ងន់ធ្ងរ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលការព្យាបាល ខណៈការស៊ើបអង្កេតត្រូវបានចាប់ផ្តើម។ មន្ត្រីចិនម្នាក់មកពីក្រុមហ៊ុនប្រេងMissan បាននិយាយថាបុរសជនជាតិចិនទាំងនោះកំពុងធ្វើការនៅឯចំការប្រេងHalfaya Oilfield បានអំពាវនាវឱ្យមានវិធានការចំពោះជនល្មើសដែលនៅតែមានសកម្មភាពយ៉ាងច្រើនរហូតមកដល់ពេលនេះ៕









