កងទ័ពដាណឺម៉ាកនឹងត្រឡប់មកកាន់មូលដ្ឋានទ័ពអាកាសAl-Asad អ៊ីរ៉ាក់វិញនាថ្ងៃទី១ ខែមីនា

0

ដាណឺម៉ាកបាននិយាយកាលពីថ្ងៃច័ន្ទនេះថាខ្លួននឹងបញ្ជូនបុគ្គលិកយោធារបស់ខ្លួនត្រឡប់ទៅកាន់មូលដ្ឋានទ័ពអាកាសAl-Asad វិញនាថ្ងៃទី១ ខែមីនាដើម្បីបើកការបណ្តុះបណ្តាលដល់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ឡើងវិញក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ សមាជិកណាតូកាលពីខែមុនបានដកបុគ្គលិកយោធា១៣០នាក់ដែលខ្លួនបានឈរជើងនៅមូលដ្ឋានAl-Asad ដោយសារតែបញ្ហាសន្តិសុខនៅពេលមានការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានអាកាសកាលពីថ្ងៃទី៨មករា។ កម្លាំងរបស់ប្រទេសដាណឺម៉ាកនៅឯមូលដ្ឋានគឺជាផ្នែកមួយនៃសម្ព័ន្ធអន្តរជាតិប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់ និងស៊ីរី។ រដ្ឋមន្រ្តីក្រសួងការពារជាតិដាណឺម៉ាកលោកស្រីTrine Bramsen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថានៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មវាសំខាន់ណាស់ដែលអ៊ីរ៉ាក់មិនក្លាយជាកន្លែងប្រមូលផ្តុំ និងបណ្តុះបណ្តាលរបស់ភេរវករម្តងទៀត។ ដូច្នេះវាជាការសំខាន់ណាស់ដែលយើងត្រូវបន្តការបណ្តុះបណ្តាលបុគ្គលិកសន្តិសុខអ៊ីរ៉ាក់ដើម្បីនាពេលថ្ងៃក្រោយពួគេអាចថែរក្សាសន្តិសុខនៅក្នុងប្រទេសរបស់ពួកគេដោយខ្លួនឯងបាន៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here