អ្នកទោសនយោបាយស្ត្រីអ៊ីរ៉ង់បានអំពាវនាវដល់ជនរួមជាតិរបស់ពួកគេឲ្យធ្វើពហិការមិនចូលរួមការបោះឆ្នោតសភាដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះដោយនិយាយថាអ្នកដែលទៅបោះឆ្នោតគឺជាអ្នកដែលគាំទ្ររបប និងឧក្រិដ្ឋកម្មរបស់ពួកគេ។ ដោយបារម្ភពីចំនួនអ្នកទៅបោះឆ្នោតទាបនៅក្នុងការបោះឆ្នោតសភាដែលបានគ្រោងធ្វើនៅថ្ងៃសុក្រនេះលោកប្រធានាធិបតីHassan Rouhani បានទទូចដល់ប្រជាជនអ៊ីរ៉ង់ម្តងទៀតកាលពីថ្ងៃអាទិត្យកន្លងទៅនេះឱ្យចូលរួមបោះឆ្នោត។ នៅក្នុងសេចក្តីថ្លែងការណ៍រួមចេញផ្សាយកាលពីថ្ងៃច័ន្ទនេះ ស្ត្រីសកម្មជន១២នាក់ដែលត្រូវបានចាប់ដាក់គុកនៅក្នុងពន្ធនាគារEvin ដ៏ល្បីល្បារបស់ទីក្រុងTehranបាននិយយាថាអ្នកដែលទៅបោះឆ្នោតនឹងមានភាពស្មុគស្មាញវាហាក់បីដូចជាការសម្លាប់របបយុវជនបដិវត្ត ហើយធ្វើការគាំទ្រដល់របបនេះ និងបទឧក្រិដ្ឋ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០









