រុស្ស៊ីនឹងគាំទ្រដល់ការប្រឆាំងភេរវកម្មនៅស៊ីរីទោះ លោក Trump ឱ្យបញ្ឈប់

0

ទីក្រុងមូស្គូប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅខេត្ត Idlib ក្នុងប្រទេសស៊ីរីស្ថិតនៅជិតទីក្រុង Damascus ទោះបីវាមិនសមនឹងចក្ខុវិស័យរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដោះស្រាយវិបត្តិក៏ដោយ។អ្នកនាំពាក្យរបស់វិមាន Kremlin និយាយនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃទី១៧ ខែកុម្ភៈថាទាំងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងទីប្រឹក្សារបស់ប្រទេសនឹងគាំទ្រដល់កងកម្លាំងប្រដាប់អាវុធសាធារណរដ្ឋអារ៉ាប់ស៊ីរីក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ដោយលើកឡើងសំដៅដល់ការវាយប្រហារភេរវកម្មកំពុងកើនឡើងក្នុងខេត្ត Idlibភាគពាយ័ព្យនៃប្រទេសស៊ីរី លោកមានប្រសាសន៍ថា រដ្ឋាភិបាលរុស្ស៊ីនៅតែមានការសោកស្តាយដែលក្រុមភេរវករទាំងនេះចាប់ផ្តើមមានកំណើនឡើងវិញនៅក្នុងខេត្ត Idlib។សេចក្តីថ្លែងការណ៍ធ្វើឡើងក្រោយពីមានការអំពាវនាវថ្មីៗរបស់ប្រធានាធិបតីអាមេរិកលោកDonald Trump ជាមួយនឹងប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ដោយក្នុងអំឡុងពេលនោះលោក Trump សម្តែងការព្រួយបារម្ភចំពោះអំពើហឹង្សានៅខេត្ត Idlib។ លោក Judd Deere អនុលេខាធិការរងសេតវិមានមានប្រសាសន៍ថា លោកសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទួរគីក្នុងការទប់ស្កាត់វិបត្តិមនុស្សធម៌នៅក្នុងខេត្តនេះ ហើយលោកសង្ឃឹមថា ប្រទេសរុស្ស៊ីនឹងបញ្ឈប់ការគាំទ្ររដ្ឋាភិបាលលោក Assad។ភាពតានតឹងនៅតំបន់ Idlib កើនឡើងជាលំដាប់នៅរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នៅថ្ងៃទី៣ ខែកុម្ភៈក្បួនរថយន្តប្រដាប់អាវុធរបស់ប្រទេសទួរគីស្ថិតនៅក្រោមការបាញ់កាំភ្លើងធំដែលបណ្តាលឲ្យមនុស្សចំនួន ៥នាក់ស្លាប់។ យោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ីបានអោយដឹងថា សោកនាដកម្មនេះកើតឡើងនៅពេល ដែលកងទ័ពស៊ីរីកំពុងធ្វើប្រតិបត្តិការប្រឆាំងនឹងភេរវករនៅក្នុងតំបន់ ហើយមិនត្រូវបានគេជូនដំណឹងអំពីចលនារបស់ក្បួនរថយន្តនោះទេ។ទីក្រុងអានការ៉ាធ្វើការសងសឹក ដោយបាញ់គ្រាប់ទៅលើទីតាំងកងទ័ពស៊ីរី និងបញ្ជូនកងទ័ពបន្ថែមទៅក្នុងតំបន់ជម្លោះនៅរយៈពេល ១០ថ្ងៃក្រោយ។ ជាការឆ្លើយតបទៅនឹងការកើនឡើងនៃកម្លាំងទ័ព ទីក្រុង Damascus ទទួលស្គាល់ជាផ្លូវការនូវអំពើប្រល័យពូជសាសន៍អាមេនីដែលធ្វើឡើងដោយចក្រភពអូតូម៉ង់។លោក Erdogan និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ពិភាក្សាពីស្ថានភាពនៅលើដីតាមរយៈទូរស័ព្ទនៅសប្តាហ៍មុន។ មេដឹកនាំទាំងពីរឯកភាពគ្នាថា កិច្ចព្រមព្រៀង Sochi ស្តីពីតំបន់បំបាត់ជម្លោះនៅក្នុងខេត្ត Idlib ត្រូវតែអនុវត្តឱ្យបានពេញលេញ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here