អាជ្ញាធរទួរគីចេញដីកាឃុំខ្លួនមនុស្សចំនួន ៦៩៥នាក់ដែលសង្ស័យថា មានជាប់ទាក់ទងនឹងបព្វជិតមូស្លីមលោក Gulen ដែលស្នាក់នៅសហរដ្ឋអាមេរិក។ លោក Gulen រងការស្តីបន្ទោសពីប្រទេសទួរគីចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចនៅក្នុងឆ្នាំ២០១៦។
យោងតាមប្រភពរបាយការណ៍ Anadolu ចេញផ្សាយនៅថ្ងៃអង្គារថា ព្រះរាជអាជ្ញាកំពុងស្វែងរកចាប់ខ្លួនមនុស្សចំនួន ៤៦៧នាក់ដែលជាប់សង្ស័យថាបន្លំក្នុងការផ្សព្វផ្សាយរបស់ប៉ូលិសនៅឆ្នាំ២០០៩។ ដីកាក៏ប្រកាសចាប់ខ្លួនមន្រ្តីយោធាចំនួន ១៥៧នាក់ដោយក្នុងនោះមនុស្សចំនួន ១០១នាក់នៅតែបំពេញមុខងារយ៉ាងសកម្ម និងមានបុគ្គលិកក្រសួងយុត្តិធម៌ចំនួន៧១នាក់។ភ្នាក់ងារព័ត៌មាន AP និយាយថា ចាប់តាំងពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៦ មនុស្សប្រមាណចំនួន ៧៧ ០០០ នាក់ត្រូវគេចាប់ខ្លួន និងមនុស្សប្រហែលចំនួន ១៣០ ០០០នាក់ផ្សេងទៀត រួមទាំងបុគ្គលិកយោធា ត្រូវបណ្តេញចេញពីការងាររដ្ឋក្នុងប្រតិបត្តិការបង្ក្រាបបណ្តាញរបស់លោក Fethullah Gulen ។លោក Gulen ដែលនិរទេសខ្លួនទាំងបង្ខំទៅនៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩៩ បានបដិសេធមិនមានការពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០









