ជនស៊ីវិលចំនួន ៥នាក់រងរបួសពីការផ្ទុះរថយន្តនៅតំបន់ Bab Musalla

0

ភ្នាក់ងារសារព័ត៌មានសាណាចុះផ្សាយនៅថ្ងៃអង្គារថា មានជនស៊ីវិលចំនួន ៥នាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងរថយន្តនៅតំបន់ Bab Musalla ក្នុងទីក្រុងDamascus។ ជនរងគ្រោះម្នាក់ទទួលរងរបួសធ្ងន់ធ្ងរ។ប្រភពព័ត៌មានពីមេបញ្ជាការប៉ូលិសក្រុងDamascus បញ្ជាក់ឱ្យដឹងថា ក្រុមភេរវករបង្កប់គ្រឿងផ្ទុះនៅក្នុងរថយន្ត។រថយន្តនោះផ្ទុះខណៈពេលដែលវាកំពុងធ្វើដំណើរចាកចេញពីចំណតតំបន់ Bab Musalla ក្នុងរដ្ឋធានីប្រទេសស៊ីរីបណ្តាលឲ្យជនស៊ីវិល ៥នាក់រងរបួសដោយក្នុងនោះមានមនុស្សម្នាក់ក្នុងចំណោមជនរងគ្រោះទាំងនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here