ក្រុមGNA លីប៊ីបោះបង់ចោលកិច្ចចរចាសន្តិភាពបន្ទាប់វាយប្រហារលើនាវាដែលផ្ទុកអាវុធ

0

រដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិ (GNA) នៅក្នុងប្រទេសលីប៊ីផ្អាកកិច្ចចរចាបញ្ឈប់បទឈប់បាញ់គ្នារវាងអង្គការសហប្រជាជាតិជាមួយកងទ័ពជាតិលីប៊ី ក្រោយពីមានការវាយប្រហាររបស់ក្រុម LNA លើផែនៅក្នុងរដ្ឋធានីនៅថ្ងៃអង្គារ។ក្រុម GNA និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ថ្ងៃនេះ មានការបំពានថ្មីលើបទឈប់បាញ់ជាមួយនឹងការកំណត់គោលដៅទៅលើទីតាំងរបស់ជនស៊ីវិលនៅក្នុងរដ្ឋធានី”។ ប្រភពបន្ថែមថា “យើងសូមបញ្ឈប់ការចូលរួមរបស់យើងក្នុងកិច្ចចរចាយោធាដែលកំពុងធ្វើឡើងនៅទីក្រុងហ្សឺណែវរហូតដល់មានជំហររឹងមាំមួយប្រឆាំងនឹងការឈ្លានពាន និងការបំពានរបស់ពួកគេ។”ក្រុម LNA និយាយថា ការវាយប្រហារកើតឡើងលើនាវាទួរគីមួយគ្រឿងដែលដឹកអាវុធក្រោយពីកិច្ចចរចាថ្មីចាប់ផ្តើមក្នុងទីក្រុងហ្សឺណែវ នៅព្រឹកថ្ងៃអង្គារ។ ទីក្រុងអានការ៉ាបញ្ជាក់ថា នាវានោះត្រូវបានគេជម្លៀសចេញ និងមិនរងគ្រោះពីការវាយប្រហារទេ ទោះយ៉ាងណាក្រុម GNA អះអាងថា កំពង់ផែទ្រីប៉ូលីត្រូវបានប្រើប្រាស់សម្រាប់គោលបំណងមនុស្សធម៌តែប៉ុណ្ណោះ ហើយមិនគួរមាននាវាទួរគីណាមួយមកចតនៅទីនោះឡើយ។ទាក់ទងទៅនឹងអង្គនីតិបញ្ញត្តិរបស់គូប្រជែងដែលមានមូលដ្ឋាននៅ Tobruk និងដឹកនាំដោយឧត្តមសេនីយ៍លោក Khalifa Haftar ក្រុម LNA កាន់កាប់ប្រទេសលីប៊ីភាគច្រើន ហើយពេលខ្លះពួកគេគំរាមដណ្តើមការកាន់កាប់ទីក្រុងទ្រីប៉ូលីពីក្រុម GNA។ ដោយប្រទេសទួរគីបញ្ជូនកងទ័ព និងជំនួយយោធាដទៃទៀតដល់ប្រទេសនេះដើម្បីគាំទ្រដល់ក្រុម GNA នៅខែមុន កិច្ចពិភាក្សានៅទីក្រុងប៊ែកឡាំងកើតមានកពីមានកិច្ចព្រមព្រៀងឈប់បាញ់ភ្លាមៗ ក្រោយពីការចរចាបន្ថែមធ្វើឡើងក្រោមការសម្របសម្រួលពីទីក្រុងម៉ូស្គូ៕

 

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here